ប៉ាឡេស្ទីនប្រឆាំងជំទាស់នឹងការសម្លាប់យុវជនរបស់កងទ័ពអ៊ីស្រាអែល

(VOVWORLD) - នាយករដ្ឋមន្ត្រី Mohammed Ishtaye បានព្រមានអំពីផលវិបាកដ៏គ្រោះថ្នាក់ ខណៈដែលចំនួនជនស៊ីវិលដែលរងគ្រោះដោយកងកម្លាំងអ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីនកាន់តែកើនឡើង។

នាថ្ងៃទី ៦ ខែមីនា នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន Mohammed Ishtaye បានថ្កោលទោសទាហានអ៊ីស្រាអែលចំពោះការសម្លាប់យុវជនប៉ាឡេស្ទីនអាយុ ១៤ ឆ្នាំម្នាក់នៅក្នុងទីក្រុង Abu Dis ជាទីប្រជុំជនភាគអាគ្នេយ៍នៃទីក្រុង Jerusalem។ នាយករដ្ឋមន្ត្រី Mohammed Ishtaye បានព្រមានអំពីផលវិបាកដ៏គ្រោះថ្នាក់ ខណៈដែលចំនួនជនស៊ីវិលដែលរងគ្រោះដោយកងកម្លាំងអ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីនកាន់តែកើនឡើង។

មុននេះ បើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន យុវជនអាយុ ១៦ ឆ្នាំម្នាក់ឈ្មោះ Yamen Jafal ត្រូវបានបាញ់សម្លាប់។ ប៉ុន្តែក្រោយមក ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា ទើបមានអាយុ១៤ឆ្នាំប៉ុណ្ណោះ។ សាក្សីបាននិយាយថា ជនរងគ្រោះត្រូវគេបាញ់ក្នុងពេលមានការប៉ះទង្គិចគ្នារវាងបាតុករប៉ាឡេស្ទីន និងកងកម្លាំងអ៊ីស្រាអែលក្នុងទីប្រជុំជន Abu Dis៕

ប្រតិកម្មទៅវិញ

ផ្សេងៗ