ប៉ាឡេស្ទីនអនុម័តលើវិធានការតបតវិញជាមួយអ៊ីស្រាអែល
|
ទាហានរអ៊ីស្រាអែលចាប់ឃុំជនប៉ាឡេស្ទីននៅភូមិDer Samet
នាថ្ងៃទី២៤មេសា (រូបថតៈAFP/TTXVN ) |
(VOVworld)-នាថ្ងៃទី២៨មេសា មន្រ្តីជាន់ខ្ពស់របស់អង្គការរំដោះប៉ាឡេស្ទីន (PLO) ឲ្យ
ដឹងថា ក្រុមប្រឹក្សាមជ្ឈឹមរបស់ PLO បានអនុម័តលើសេចក្តីសម្រេចចិត្តជាច្រើនដើម្បី
ធ្វើការតបតវិញជាមួយអ៊ីស្រាអែល។PLO បានសម្រេចចិត្តបង្កើនការ ខំប្រឹងប្រែង
សំដៅស្វែងរកតួនាទីរបស់រដ្ឋតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិ
ចំនួន៦៣ របស់អ.ស.ប។ ទន្ទឹមនឹងនោះ PLO បានសំណូមពរក្រុម ប្រឹក្សាសន្តិសុខ
និងមហាសន្និបាតអ.ស.ប បានថ្កោលទាសអ៊ីស្រាអែលកសាង ទីប្រជុំជន និងដំណើ
ការរាល់សកម្មភាពប្រឆាំងប៉ាឡេស្ទីននៅ Jerusalem ព្រមទាំងបង្កមហន្តរាយដល់
បណ្តាវិហារកាតូលិកនិងវិហាឥស្លាម ។
កាយវិការរបស់ PLO ប្រព្រឹត្តទៅបន្ទាប់ពីអ៊ីស្រាអែលបញ្ឈប់កិច្ចចរចារសន្តិ ភាពនាចុងសប្តាហ៍មុននេះ។ ភាគីទាំងពីរបានតបតគ្នាតាមរយៈការទូតបន្ទាប់ពី អ៊ីស្រាអែលបដិសេធដំណើការការដោះលេងទណ្ឌិតប៉ាឡេស្ទីនតាម ផែនការចាប់
ផ្តើមកិច្ចចរចារសន្តិភាពមជ្ឈឹមបូព៌ាឡើងវិញ៕