ផ្តោតលើការកសាងយុទ្ធសាស្រ្តផ្លាស់ប្តូរឌីជីថលដើម្បីកសាងវៀតណាម ៤.០
(VOVWORLD) - ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកញ្ញា វៀតណាមនិងវេទិកាសេដ្ឋកិច្ចពិភពលោកបានរួមសហការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន (WEF ASEAN) ឆ្នាំ ២០១៨ ដោយប្រធានបទ “អាស៊ាន ៤.០៖ ស្មារតីសហគ្រាសនិងបដិវត្តន៍ឧស្សាហកម្មលើកទី៤”។
លោក Dang Hoang Hai អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិចនិង ឌីជីថលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម |
លោក Dang Hoang Hai អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិចនិង ឌីជីថលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ឲ្យដឹងថា បច្ចេកវិទ្យាឌីជី ថលនិងការភ្ជាប់ Online គឺជាកម្លាំងចលករសម្រាប់ជម្រុញកំណើនសេដ្ឋកិច្ចរបស់ប្រ ទេសអាស៊ានជាទូទៅក៏ដូចជាវៀតណាមនិយាយដោយឡែក ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ អ្នកជំនាញជាច្រើនបានទទួលស្គាល់ថា សេដ្ឋកិច្ចឌីជីថលនៃអនាគតនឹងបង្កើតឱកាសជាច្រើនសម្រាប់ឱ្យអាជីវកម្មទាក់ទងផ្ទាល់ជាមួយទីផ្សារសកលលោក។ ក្នុងពេលខាងមុខ ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលវៀតណាមនឹងបង្កើតផែន ការសម្រាប់អនុវត្តបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤ នៅក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។
លោក Dang Hoang Hai ក៏បានលើកឡើងថា ដើម្បីជម្រុញការផ្លាស់ប្តូរឌីជីថលដោយទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្មលើកទី៤នោះ ផ្នែកនីមួយៗ វិស័យនីមួយៗ គួរតែផ្តោតលើការបង្កើតយុទ្ធសាស្រ្តផ្លាស់ប្តូរឌីជីថលដើម្បីក សាងប្រទេសវៀតណាម៤.០ជាមួយនឹងអភិបាលកិច្ចឆ្លាត ផលិតកម្មឆ្លាតកសិកម្មឆ្លាតទេសចរណ៍ឆ្លាតនិងទីក្រុងឆ្លាត៕