ផ្នែកកសិកម្មជួយជ្រោមជ្រែងទិវាច្បាប់វៀតណាម
|
ផ្នែកកសិកម្មជួយជ្រោមជ្រែងទិវាច្បាប់វៀតណាម |
(VOV)_ ជួយជ្រោមជ្រែងទិវាច្បាប់វៀតណាម (ថ្ងៃទី៩វិច្ឆិកា) ក្រសួងកសិកម្ម
និងអភិវឌ្ឍន៍ជនបទវៀតណាម បានរៀបចំសន្និសីទ នាថ្ងៃទី៥ វិច្ឆិកានៅទីក្រុងហា
ណូយ ដោយប្រធានបទ៖ លើកដម្កើងទិវាច្បាប់វៀតណាម។ ប្រធានបទនៃទិវាច្បាប់
ឆ្នាំនេះគឺ៖ ប្រជាជនទាំងមូលសកម្មស្វែងយល់និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញច្បាប់
យ៉ាងមឹងមាត់ ដើម្បីគោលដៅ ប្រជាជនសម្បូរធូធារ ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព និងអរិយធម៌។ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម
និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Ha Cong Tuan បានអោយដឹងថា៖
“ យើងខ្ញុំយល់ថា៖ ការកសាងច្បាប់គឺពិបាកហើយ ប៉ុន្តែការអនុវត្តយ៉ាងម៉ត់
ចត់គឺលំបាកជាង។ដូច្នេះ ដំបូងបង្អស់ យើងត្រូវលើកកំពស់ចំណេះដឹងអំពីច្បាប់។
យើងខ្ញុំស្នើគ្រប់កម្មាភិបាល និយោជិកនៃផ្នែកកសិកម្ម ត្រូវយល់ដឹងបន្ថែមអំពីច្បាប់។”
ក៏ក្នុងព្រឹកថ្ងៃនេះដែរ អនុរដ្ឋមន្ត្រី Ha Cong Tuan បានបំផុសជាផ្លូវការការប្រ
ឡង ៖ ស្វែងយល់អំពីរដ្ឋធម្មនុញ្ញ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងផ្នែក
កសិកម្មទាំងមូល៕