ផ្នែកជលផលចំណាយប្រាក់ជាង១រយពាន់លានដុងសម្រាប់លើកកំពស់សមត្ថភាពប្រកួតប្រជែង

(VOVWORLD) -ខ្លឹមសារសំខាន់នៃគំរោងការនេះ គឺពិនិត្យឡើងវិញ និងបំពេញបន្ថែមនូវឯកសារ គតិយុត្តរួមជាមួយបទបញ្ញត្តិ ស្តីពីការចិញ្ចឹម ដាំដុះជលផលនិងកែច្នៃសម្រាប់នាំចេញទៅទីផ្សារ។ 
ផ្នែកជលផលចំណាយប្រាក់ជាង១រយពាន់លានដុងសម្រាប់លើកកំពស់សមត្ថភាពប្រកួតប្រជែង - ảnh 1 រូបថតៈ Vũ Sinh – TTXVN

ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមទើបនឹងចេញសេចក្តី សម្រេចចិត្តអនុម័តលើ “គំរោងការលើកកំពស់សមត្ថភាពប្រកួតប្រជែងសម្រាប់ផ្នែក ជលផលក្នុងកាលៈទេសៈដែលវៀតណាមធ្វើសមាហរណកម្មអន្តរជាតិ” ជាមួយនឹង ការចំណាយសរុបជាង១០២ពាន់លានដុង។ ខ្លឹមសារសំខាន់នៃគំរោងការនេះ គឺពិនិត្យឡើងវិញ និងបំពេញបន្ថែមនូវឯកសារ គតិយុត្តរួមជាមួយបទបញ្ញត្តិ ស្តីពីការចិញ្ចឹម ដាំដុះជលផលនិងកែច្នៃសម្រាប់នាំចេញទៅទីផ្សារ។ ទន្ទឹមជាមួយគ្នានោះ បំពេញបន្ថែមចូលក្នុងប្រព័ន្ធបទ ដ្ឋានជលផល នូវការកំណត់ពីប្រភពទំនិញ ការទទួលខុសត្រូវក្នុងការកែច្នៃនិងនាំចេញ ដែលបានចែង ក្នុងកិច្ចព្រមព្រៀងពាណិជ្ជសញ្ញាសេរី FTA ឈរលើមូលដ្ឋានបទដ្ឋានអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ