ផ្នែកសុខាភិបាលជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្ដូរឌីជីថល

(VOVWORLD) - នាបច្ចុប្បន្ន អង្គភាពទាំង១០០%ក្រោមឱវាទក្រសួងសុខាភិបាល ត្រូវបាន ផ្ដល់ហត្ថលេខីឌីជីថលសម្រាប់ដោះស្រាយឯកសារអេឡិចត្រូនិក តភ្ជាប់ មូលដ្ឋានសុខាភិបាលជាង១៥០០កន្លែងសំដៅបម្រើការងារពិនិត្យ ព្យាបាល ពីចម្ងាយតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំជាតិអំពីការផ្លាស់ប្ដូរឌីជីថលផ្នែកសុខាភិបាលឆ្នាំ២០២០ ត្រូវបានក្រសួងសុខាភិបាលសហការជាមួយខុទ្ទកាល័យរដ្ឋាភិបាលនិងក្រសួងព័ត៌មាននិងទូរគមនាគមន៍ ប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៣០ ធ្នូ នៅទីក្រុង ហាណូយ។ ថ្លែងនៅទីនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានអះអាងថា ផ្នែកសុខាភិបាលបន្តកាត់បន្ថយ៣០%នៃ បរិមាណបែបបទរដ្ឋបាល ដើម្បី ជួយសម្រួលដល់ប្រជាជននិងសហគ្រាស។ នាបច្ចុប្បន្ន អង្គភាពទាំង១០០%ក្រោមឱវាទក្រសួងសុខា ភិបាល ត្រូវបាន ផ្ដល់ហត្ថលេខីឌីជីថលសម្រាប់ដោះស្រាយឯកសារអេឡិចត្រូនិក តភ្ជាប់ មូលដ្ឋានសុខាភិបាលជាង ១៥០០កន្លែងសំដៅបម្រើការងារពិនិត្យ ព្យាបាល ពីចម្ងាយតាមប្រព័ន្ធវីដេអូ។ ក្រៅពីនោះ ក្រសួងសុខាភិបាលក៏បានបើក ដំណើរការផតថលព័ត៌មានសុខាភិបាលដើម្បីបើកចំហតម្លៃសេវាកម្ម ថ្នាំ ឱសថជូនប្រជាជនផងដែរ។

ផ្នែកសុខាភិបាលជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្ដូរឌីជីថល - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ TTXVN)

      ដោយការកត់សម្គាល់និងលើកសរសើររាល់កិច្ចខិតខំប្រឹងប្រែងរបស់ផ្នែកសុខាភិបាល និងផ្នែកព័ត៌មាន-ទូរគមនាគមន៍ ដែលបានសហការគ្នាយ៉ាង សកម្មក្នុងការផ្លាស់ប្ដូរឌីជីថលនាពេលកន្លងមក ឧបនាយករដ្ឋមន្រ្តីវៀត ណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “យើងត្រូវតែសំដៅទៅលើបញ្ហាជាក់ស្ដែងរបស់ប្រជាជន។ ប្រសិនបើ យើងផ្ទាល់ខ្លួនធ្លាក់ឈឺ ឬមានសាច់ញាតិធ្លាក់ឈឺ គឺយើងតែងតែចង់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ដោយសារមានគ្រូពេទ្យពូកែពិត មែន។ ហេតុដូច្នេះ យើងត្រូវតែដោះស្រាយឲ្យបានបញ្ហានេះ ដើម្បីបង្កភាព ងាយស្រួលដល់ប្រជាជនផង ហើយបន្ធូរបន្ថយសម្ពាធទៅលើមន្ទីរពេទ្យ បង្អែក ប្រកបដោយប្រសិទ្ធភាពផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ