ផ្នែកសេដ្ឋកិច្ចឯកជនរួមវិភាគទានប្រហែល៤៥%ទៅក្នុង GDP របស់វៀតណាម

(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ផ្នែកសេដ្ឋកិច្ចឯកជនបានអះអាងនូវតួនាទីសំខាន់ ក្នុងខឿនសេដ្ឋកិច្ចជាតិ ដោយស្រូបយក៤៥% GDP ហើយបង្កើតការងារសំរាប់ មនុស្សជាង៥លាននាក់ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ឈានមុខគេ ក្នុងវិស័យផលិតកម្ម អាជីវកម្មជាច្រើន។

  លោក Dau Anh Tuan ប្រធានគណៈ កម្មការទទួលបន្ទុកបញ្ហាច្បាប់ ចំណុះសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀត ណាម (VCCI) ចាត់ទុកថា ការកាត់បន្ថយលក្ខខណ្ឌអាជីវកម្មគឺការកត្តាមួយក្នុង ចំណោមកត្តាគន្លឹះ ដើម្បីជួយសហគ្រាសអភិវឌ្ឍន៍ ក្នុងនោះមានសហគ្រាស ឯកជន។

        “ចាំបាច់ត្រូវមានយន្តការត្រួតត្រាដ៏ឯករាជ្យអំពីការដាក់ចេញលក្ខខណ្ឌអាជីវ កម្មថ្មី និងអាជ្ញាប័ណ្ណអាជីវកម្មថ្មីដែរ។ ប្រសិនបើបណ្ដាក្រសួង ស្ថាប័ន អាចដាក់ ចេញលក្ខខណ្ឌអាជីវកម្មដែលមិនថ្លឹងមើលទៅលើផលប្រយោជន៍រួម មិនគិតគូរ ដល់សិទ្ធិសេរីភាពអាជីវកម្មនោះ គឺបរាជ័យនៃដំណើរការកែទម្រង់បែបបទ រដ្ឋបាលរបស់វៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ