ផលិតផលអាហារូបត្ថម្ភសម្រាប់កុមារលេខ១របស់ជប៉ុនជិតជ្រៀតចូលទីផ្សារវៀតណាម
(VOVWORLD) - នៅក្នុងពិធីប្រកាសការបង្កើតសាជីវកម្មសហប្រតិបតិ្តការរវាងក្រុមហ៊ុនភាគហ៊ុនចំណីអាហារូបត្ថម្ភ NutiFood របស់វៀតណាមនិងសម្ព័ន្ធក្រុមហ៊ុន Asahi របស់ជប៉ុន នាថ្ងៃទី១០ ខែមករា នៅទីក្រុង ហូជីមិញ តំណាងនៃក្រុមហ៊ុនទាំងពីរ នេះបានអោយដឹងថា ភាគីទាំងពីរនឹងនាំផលិតផលអាហារូបត្ថម្ភសម្រាប់កុមារ របស់ជប៉ុនចូលមកទីផ្សារវៀតណាម។
ទិដ្ឋភាពនៃពិធីប្រកាសការបង្កើតសាជីវកម្មសហប្រតិបតិ្តការរវាងក្រុមហ៊ុនភាគហ៊ុនចំណីអាហារូបត្ថម្ភ NutiFood របស់វៀតណាមនិងសម្ព័ន្ធក្រុមហ៊ុន Asahi របស់ជប៉ុន |
នាបច្ចុប្បន្ន Asahi កំពុងមានកម្មសិទ្ធិ ចំពោះ WAKODO ដែលជាពាណិជ្ជសញ្ញាចំណីអាហារសម្រាប់កុមារលេខ១នៅ ជប៉ុន។ ក្រៅពីនោះ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរនេះ គឺសំដៅឆ្ពោះ ទៅរកសាជីវកម្មមួយដោយដាក់ឈ្មោះថា Asahi-Nutifood សំដៅឆ្លៀតយកឧត្តមភាពនៃ ភាគីនីមួយៗ។ តាមនោះ ឧត្តមភាពរបស់ NutiFood គឺបទពិសោធន៍អាជីវកម្មដ៏ យូរអង្វែង កាណាល់ ចែកចាយដែលត្រូវបានបង្កើតយ៉ាងរឹងមាំនៅទីផ្សារវៀត ណាម ហើយពិសេសគឺការយល់ដឹងយ៉ាងច្បាស់អំពីស្ថានភាពអាហារូបត្ថម្ភរបស់ កុមារវៀតណាម។ ចំណែកឯក្រុមហ៊ុន Asahi វិញ គឺមានឧត្តមភាពក្នុងការផលិត ម្សៅទឹកដោះគោជាន់ខ្ពស់និងចំណីអាហារសម្រាប់កុមារ៕