ផ្លែទឹកដោះវៀតណាមបានឈានចូលទីផ្សារអាមេរិកជាផ្លូវការ
|
ផ្លែទឹកដោះវៀតណាមបានឈានចូលទីផ្សារអាមេរិកជាផ្លូវការ |
(VOV)_ស្ថាប័នពិនិត្យរោគឆ្លងលើសត្វនិងរុក្ខជាតិអាមេរិក (APHIS) នៃក្រសួង
កសិកម្មអាមេរិក ទើបនឹងបានជូនដំណឹងថា៖ ផ្លែទឹកដោះវៀតណាមត្រូវបានអនុញ្ញាត្ត
អោយនាំចូលទីផ្សារអាមេរិកជាផ្លូវការ។ សេចក្ដីសម្រេចចិត្តនេះត្រូវបាន APHIS នាំ
ចេញ បន្ទាប់ពីពេលសម្រេចរបាយការណ៍វិភាគគ្រោះអាសន្នរោគ ដើម្បីវាយតំលៃអំពី
គ្រោះអាសន្ននៃការនាំ ផ្លែទឹកដោះពីវៀតណាមចូលអាមេរិក។ នាបច្ចុប្បន្ន អាមេរិក
បានអនុញ្ញាត្តអោយនាំចូលផ្លែឈើចំនួន៥ប្រភេទពីវៀតណាម គឺ៖ស្រការនាគ សាវម៉ាវ
គូលេន មៀននិងផ្លែទឹកដោះ៕