ផ្សព្វផ្សាយម្ហូបអាហារវៀតណាមនៅឥណ្ឌា
|
ម្ហូបអាហាររបស់វៀតណាមបានឧទ្ទេសនាមក្នុងពិធី |
(VOVworld)-នាយប់ថ្ងៃទី២កក្កដា នៅសណ្ឋាគារផ្កាយ៥ Trident Gurgaon នៅរដ្ឋ
Haryana របស់ឥណ្ឌា ស្ថានទូតវៀតណាមបានរួមសហការជាមួយ សណ្ឋាគារផ្កាយ
៥ Trident Gurgaon រៀបចំពិធីផ្សព្វផ្សាយម្ហូបអាហារវៀតណាម។ ព្រឹត្តិការណ៍នេះ
បាន ទាក់ទាញការចូលរួមរបស់ទីភ្នាក់ងារសារព័ត៌មាននិងសារព័ត៌មានឥណ្ឌាជា
ច្រើន មកផ្សព្វផ្សាយព័ត៌មាន។ ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
នៅឥណ្ឌា លោក Ton Sinh Thanh បានឧទ្ទេសនាមនូវម្ហូបអាហារដ៏សម្បូរបែប
របស់វៀតណាម។លោក Ton Sinh Thanh បានចាត់ទុកថា តាមរយៈម្ហូបអាហារ
របស់វៀតណាម មិត្តភក្តិ អន្តរជាតិមានឱកាសយល់បន្ថែមអំពីវប្បធម៌ម្ហូបអាហារ
វៀតណាមនិយាយដោយឡែកនិងវប្បធម៌របស់វៀតណាមនិយាយរួម។
នៅក្នុងពិធីផ្សព្វផ្សាយម្ហូបអាហារវៀតណាមនេះ មេចុងភៅ Doan Van Tuan
និង Nguyen Huy Hoang មកពីសណ្ឋាគារ Furama Da Nang បានឧទ្ទេសនាមជាមួយ
ទស្សនិកជននូវម្ហូបអាហាររបស់វៀតណាម ដូចជា Nem និង ចំណី Pho ប្រពៃណី
។ ប្រការគួរឲ្យកត់សម្គាល់គឺ សណ្ឋាគារផ្កាយ៥ Trident Gurgaon មានសៀវភៅណែ
នាំ មួយឧទ្ទេសនាមដោយឡែកអំពីម្ហូបអាហារវៀតណាម។ជាពិសេសក្នុងសៀវភៅ
មួយនេះក៏បានឧទ្ទេសនាមអំពីទឹកដីនិងមនុស្សវៀតណាមទៀតផង៕