ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ចិនលើកទី២១ប្រារព្ធឡើងនៅ Pingxiang (ចិន)

ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ចិនលើកទី២១ប្រារព្ធឡើងនៅ Pingxiang (ចិន) - ảnh 1
ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ចិនលើកទី២១ប្រារព្ធឡើងនៅ Pingxiang (ចិន) (langsontrade.vn)

        Vovworld-ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ចិនលើកទី២១បានប្រារព្ធឡើង​
នៅ Pingxiang (ចិន)។ ដោយប្រធានបទ “កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន បើកទ្វា​រួម
ឈ្នះ” ផ្សារណាត់បានទាក់ទាញអង្គភាពអាជីវកម្ម មជ្ឈដ្ឋានអាជីវករមកពីចិន វៀត​
ណាម​និងបណ្ដាប្រទេសអាស៊ានចូលរួមសំដៅស្វែងរកឱកាសអភិវឌ្ឍន៍​ពាណិជ្ជកម្ម​វិនិយោគទេសចរណ៍។

        ក៏ក្នុងក្របខ័ណ្ឌនៃផ្សារណាត់លើកនេះដែរ ផ្សារណាត់​ពាណិជ្ជកម្មវៀតណាម-ចិនក៏បានប្រារព្ធឡើងនៅច្រកទ្វាព្រំដែនមិត្តភាព Pingxiang ជា​មួយ​ការចូលរួមរបស់
ដំណាងអគ្គស្ថានកុងស៊ុលវៀតណាម ឡាវ​ម៉ីយ៉ាន់ម៉ានៅខេត្ត Nanning។

        ក្នុងឱកាសនេះដែរ សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងដូចជាផ្សារណាត់​
ពិព័ណ​ទំនិញវៀតណាម-ចិន សប្ដាហ៍វប្បធម៍ភាពយន្តវៀតណាម-ចិន​ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ