ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ Tinh Bien-An Giang ឆ្នាំ២០១៣បានបើក។

        VOV-នាយប់ថ្ងៃទី២៨ឧសភានៅមណ្ឌលឧស្សាហកម្ម Xuan To ស្រុក​ Tinh Bien បានបើកផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ Tinh Bien-An Giang ឆ្នាំ២០១៣។ នេះជាព្រឹត្តិការណ៍វប្បធម៍សេដ្ឋកិច្ចប្រចាំឆ្នាំមានចរិតលក្ខណៈអន្តរជាតិសំដៅ​ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរឹតបន្តឹងចំណងសាមគ្គីភាពមិត្តភាពសហប្រតិបត្តិការជិតខាងរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា ទន្ទឹមនឹងនោះរួមចំណែកជំរុញ​ការ​ចែកចាយផលិតផលវៀតណាមគុណភាពខ្ពស់នៅដំបន់ព្រំដែន។ លោក Nguyen Ngoc Em នាយកមជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មនិងវិនិយោគខេត្ត An Giang បានចាត់ទុកថា៖

        “ខ្ញុំសង្ឃឹមថាបណ្ដាអង្គភាពអាជីវកម្មក្នុងដំបន់ក៏ដូចជាទីក្រុងហូជីមិញនឹង​មានការយកចិត្តទុកដាក់ជាច្រើនថែមទៀតដល់ទីផ្សារកម្ពុជា អង្គភាព​អាជីវកម្ម​កម្ពុជា។ តាមរយៈនោះជំរុញការផ្លាស់ប្តូរទំនិញជាច្រើនថែមទៀត។ ពីព្រោះ​ទំនិញ​ឆ្លងច្រកទ្វាខេត្ត An Giang គឺខ្ពស់ណាស់។”

        ផ្សារណាត់អន្តរជាតិ Tinh Bien-An Giang ឆ្នាំនេះត្រូវបានរៀបចំចាប់ពី​ថ្ងៃទី​២៨ឧសភាដល់ថ្ងៃទី២មិថុនាដោយមានទ្រង់ទ្រាយស្តង់ទំនិញចំនួន៥រយ ជាមួយ​អង្គភាព​អាជីវកម្មក្នុងនិងក្រៅប្រទេសចំនួន២៥០បានចូលរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ