ផ្អាកការចរចាស្វែងរកបទឈប់បាញ់សម្រាប់តំបន់ហ្គាហ្សា

(VOVWORLD) - ទោះជាយ៉ាងណាក៏ដោយ ភាគីនានានៅតែសម្រេចចិត្តបន្តដំណើរការចរចាឡើងវិញនៅដើមសប្តាហ៍ក្រោយ ដែលជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីសម្រេចបានបទឈប់បាញ់ដ៏ទូលំទូលាយរយៈពេលវែងនៅហ្គាហ្សា មុនពេលចាប់ផ្តើមបុណ្យរ៉ាម៉ាដានរបស់ជនជាតិឥស្លាម (ថ្ងៃទី ១១ ខែមិនា)។
ផ្អាកការចរចាស្វែងរកបទឈប់បាញ់សម្រាប់តំបន់ហ្គាហ្សា - ảnh 1អគារមួយត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Rafah តំបន់ហ្គាហ្សា កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

ជុំចរចាស្វែងរកបទឈប់បាញ់សម្រាប់តំបន់ហ្គាហ្សាដែលបានអូសបន្លាយក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នារវាងអ្នកចរចាអន្តរជាតិ និងកងកម្លាំងហាម៉ាស់ ដែលប្រព្រឹត្តិទៅនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីបត្រូវបានផ្អាក។ កាលពីម្សិលមិញ (ថ្ងៃទី ៧ ខែមីនា) តំណាងក្រុមចរចារបស់ហាម៉ាស់បានចាកចេញពីទីក្រុងគែរដើម្បីធ្វើការពិគ្រោះយោបល់ផ្ទៃក្នុងអំពីលទ្ធផលនៃការចរចាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះជាមួយអ្នកសម្រុះសម្រួលមកពីសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប។ ទោះជាយ៉ាងណាក៏ដោយ ភាគីនានានៅតែសម្រេចចិត្តបន្តដំណើរការចរចាឡើងវិញនៅដើមសប្តាហ៍ក្រោយ ដែលជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីសម្រេចបានបទឈប់បាញ់ដ៏ទូលំទូលាយរយៈពេលវែងនៅហ្គាហ្សា មុនពេលចាប់ផ្តើមបុណ្យរ៉ាម៉ាដានរបស់ជនជាតិឥស្លាម (ថ្ងៃទី ១១ ខែមិនា)។

ទាក់ទងនឹងហេតុផលដែលការចរចារជាប់គាំង និងមិនអាចសម្រេចបានការទំលុះទម្លាយនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា ភាគីអ៊ីស្រាអែលនៅតែទាមទារឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ ព្រមទាំង បដិសេធមិនអនុញ្ញាតឱ្យប្រជាជននៅតំបន់ហ្គាហ្សាខាងជើងដែលមានអាយុក្រោម ៤៥ ឆ្នាំ វិលត្រឡប់ទៅផ្ទះវិញ។ ក្រុមហាម៉ាស់បានច្រានចោលសំណើនេះពីអ៊ីស្រាអែលហើយបានទាមទារឱ្យអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាដកខ្លួនចេញតាមបន្ទាត់បែងចែកដែលកំណត់ដោយអ្នកចរចាអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ