ពង្រីកកម្លាំង និងឆន្ទៈឈានទៅមុខរបស់ប្រជាជាតិ

(VOVWORLD) - អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា ដោយមានការតម្រង់ទិសដៅដ៏ត្រឹមត្រូវ ការស្រុះចិត្តគំនិតរបស់បក្ស និងប្រជាជន ការពង្រីកកម្លាំងនៃផែនមហាសាគ្គីជាតិទាំងមូលនេះ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលនឹងសម្រេចបានសមិទ្ធិផលអភិវឌ្ឍន៍ថ្មី ដើម្បីគោលដៅ ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួនប្រជាធិបតេយ្យយ្យសមភាពនិងអរិយធម៌។
ពង្រីកកម្លាំង និងឆន្ទៈឈានទៅមុខរបស់ប្រជាជាតិ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  (រូបថត៖ laodong.vn)
ក្នុងឱកាសបុណ្យតេតឆ្នាំឆ្លូវត្រីស័ក ២០២១ នោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងថា មហាសន្និបាតលើកទី ១៣ របស់បក្សបានប្រព្រឹត្តិទៅក្រកបដោយជោគជ័យ។ អាណត្តិមហាសន្និបាតលើកទី ១៣ របស់បក្សគឺជាសញ្ញាសម្គាល់ដ៏សំខាន់ ហើយជាបុព្វបទសម្រាប់អាណត្តិជាបន្តបន្ទាប់ ដើម្បីសំរេចគោលដៅអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់ប្រទេស ដល់ឆ្នាំ ២០៣០  និងទស្សនវិស័យដល់ឆ្នាំ ២០៤៥ ប្រកបដោយជោគជ័យ ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានលើកច្បាស់ថា ក្នុងនីតិកាលទី ១៣ នេះ គប្បីផ្ដោតការផ្តល់អាទិភាពដល់ការជំរុញស្មារតី ឆន្ទៈការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយវិបុលភាព សុភមង្គល ពង្រីកតម្លៃវប្បធម៌ កម្លាំងមនុស្សវៀតណាមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា ដោយមានការតម្រង់ទិសដៅដ៏ត្រឹមត្រូវ ការស្រុះចិត្តគំនិតរបស់បក្ស និងប្រជាជន ការពង្រីកកម្លាំងនៃផែនមហាសាគ្គីជាតិទាំងមូលនេះ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលនឹងសម្រេចបានសមិទ្ធិផលអភិវឌ្ឍន៍ថ្មី ដើម្បីគោលដៅ ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួនប្រជាធិបតេយ្យយ្យសមភាពនិងអរិយធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ