ពង្រីកតួនាទីស្ពានភ្ជាប់ព័ត៌មានកិច្ចការបរទេសរបស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
(VOVWORLD) - ប្រធានស្ថាប័នតំណាងបង្កើនកិច្ចសហការគ្នាជាមួយស្ថាប័នមានសមត្ថកិច្ចនៅប្រទេសសាមី បំពេញការងារគាំពារពលរដ្ឋវៀតណាមឲ្យបានល្អជួយឧបត្ថម្ភប្រជាអាណិកជនជំនះពុះពារលើការលំបាក។
ជំនួបសំណេះសំណាលជាមួយប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេសអាណត្តិ ២០២៤ - ២០២៧ (រូបថត៖ Kieu Giang/dangcongsan.vn) |
នាថ្ងៃទី ១៩ ខែកុម្ភៈ នៅទីក្រុងហាណូយ អញ្ជើញថ្លែងក្នុងជំនួបសំណេះសំណាលជាមួយប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេសអាណត្តិ ២០២៤ - ២០២៧ ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈឹម លោក Nguyen Trong Nghia បានស្នើឱ្យស្ថាប័នតំណាងនានាសហការយ៉ាងជិតស្និទ្ធិជាមួយកងកម្លាំងបំពេញការងារកិច្ចការបរទេសក្នុងប្រទេស បន្តរៀបចំនិងអនុវត្តន៍គោលការណ៍របស់វៀតណាមស្ដីពីការងារព័ត៌មានកិច្ចការបរទេសប្រកបដោយប្រសិទ្ធភាព។ ទម្ទឹមនឹងនោះ ម្ចាស់ការផ្លាស់ប្ដូរបែបផែន របៀបធ្វើ ធ្វើពិពិធកម្មសកម្មភាពព័ត៌មានកិច្ចការបរទេសលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនៃមជ្ឈមណ្ឌលព័ត៌មាន និងវប្បធម៌វៀតណាមនៅបរទេស ទាញយកប្រភពកម្លាំងពីសហគមន៍វៀតណាមនៅបរទេស ជាពិសេសយុវជនជំនានវ័យក្មេង និស្សិតវៀតណាមនៅបរទេស ដើម្បីផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេសយ៉ាងសកម្មដល់មិត្តភក្កិអន្តរជាតិ។ ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈឹមមានគោលបំណងថា ប្រធានស្ថាប័នតំណាងបង្កើនកិច្ចសហការគ្នាជាមួយស្ថាប័នមានសមត្ថកិច្ចនៅប្រទេសសាមី បំពេញការងារគាំពារពលរដ្ឋវៀតណាមឲ្យបានល្អជួយឧបត្ថម្ភប្រជាអាណិកជនជំនះពុះពារលើការលំបាក បង្ហាញពីស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក កសាង និងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕