ពង្រីកទំនាក់ទំនងមិត្តភាព ប្រពៃណី និងសហប្រតិបតិ្តការលើគ្រប់វិស័យវៀតណាម-កម្ពុជា

ពង្រីកទំនាក់ទំនងមិត្តភាព ប្រពៃណី និងសហប្រតិបតិ្តការលើគ្រប់វិស័យវៀតណាម-កម្ពុជា - ảnh 1
ឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជាលោក ហ៊ុន ផានី ប្រចាំនៅវៀតណាម (រូបថត៖Mpi.gov.vn)

(VOVworld) - នាថ្ងៃទី២២ កក្កដា នៅរដ្ឋធានីហាណូយ ប្រធានសម្ព័ន្ធបណ្ដា
អង្គការមិត្តភាពវៀតណាមលោក Vu Xuan Hong បានប្រគល់មេដាយ អនុស្សាវរីយ៍
 “ដើម្បីសន្តិភាពមិត្តភាពរវាងបណ្ដាប្រជាជាតិ” ជូនឯកអគ្គរាជទូតព្រះរាជាណាចក្រ
កម្ពុជាលោក ហ៊ុន ផានី ក្នុងឱកាសលោកបញ្ចប់បេសកកម្ម ការងារនៅវៀតណាម។
ថ្លែងមតិនៅទីនេះ លោក Vu Xuan Hong បានវាយតំលៃ ខ្ពស់ចំពោះរាល់ការរួមវិភាគ
ទានរបស់ឯកអគ្គរាជទូតលោក ហ៊ុន ផានី ក្នុងអំឡុង ៦ឆ្នាំកន្លងទៅដោយបានរួម
ចំណែកបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការ រវាងវៀតណាមនិងកម្ពុជា។
លោក Vu Xuan Hong បានសំដែងជំនឿជាក់ថា នាពេលខាងមុខ បើទោះបីជាក្នុង
ឋានៈណាក៏ដោយ ឯកអគ្គរាជទូត ហ៊ុន ផានី នឹងបន្តរួមវិភាគទានក្នុងការពង្រឹងនិង
ពង្រីកទំនាក់ទំនងមិត្តភាព ប្រពៃណីនិង សហប្រតិបតិ្តការលើគ្រប់វិស័យរវាង
ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ