ពង្រីកប្រភពធនធានពីជនវៀតណាមនៅឯបរទេសក្នុងការតភ្ជាប់មូលដ្ឋាននិងកសាងប្រទេសជាតិ
(VOVWORLD) - នាថ្ងៃទី ២៧ ធ្នូ នៅទីក្រុង Hai Phong គណៈកម្មា
ធិការរដ្ឋទទួលបន្ទុកជនវៀត ណាមនៅឯបរទេស (ក្រសួងការបរទេស) បានសម្របសម្រួលជាមួយគណៈកម្មាធិការ ប្រជាជនទីក្រុង Hai Phong រៀបចំសន្និសីទ “ពង្រីកប្រភពធនធានពីជនវៀតណាមនៅ ឯបរទេសក្នុងការតភ្ជាប់មូលដ្ឋាន និងអាជីវកម្ម”។
ប្រតិភូអញ្ជើញចូលរួមសន្និសីទ។ |
សន្និសិទមានវគ្គពិភាក្សាតាមប្រធានបទចំនួន៣គឺ៖ "ការវិនិយោគបៃតង" "ការ អភិវឌ្ឍធនធានមនុស្សគុណភាពខ្ពស់" "ការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់"។ ថ្លែងមតិក្នុង សន្និសីទ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានសង្កត់ធ្ងន់ថា៖
“ស្ថាប័នមានសមត្ថកិច្ចក្នុងប្រទេសចាំបាច់ត្រូវកត់សម្គាល់ និងទទួលយកការ ផ្ដល់មតិដ៏ក្លៀវក្លារបស់ជនជាតិវៀតណាមនៅឯបរទេសដោយ គោលដៅខ្ពស់បំផុត នោះគឺការពង្រីកធនធានរបស់ជនវៀតណាមនៅឯបរទេសសម្រាប់បុព្វហេតុកសាង ប្រទេសវៀតណាមដ៏ខ្លាំងមាំមួន វិបុលភាព ប្រជាជនវៀតណាមសម្បូរធូធារនិងសុភមង្គល”។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Le Thi Thu Hang ប្រធានគណៈកម្មា ធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានជូនដំណឹងបន្ថែមទៀតថា គិត ត្រឹមចុងឆ្នាំមុន អាណិក
ជនវៀតណាមពីប្រទេស និងតំបន់ដែនដីចំនួន ៣៥ បានវិនិ យោគចូលមកគម្រោងចំនួន ៣៨៥ នៅតាមខេត្តក្រុងចំនួន ៤២ នៅប្រទេសវៀតណាម ដោយមានដើមទុនចុះបញ្ជីសរុបចំនួន ១,៧២ ពាន់លានដុល្លារអាមេរិក រួមចំណែក យ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កើតការងារជូនពលករនៅមូល ដ្ឋាន ហើយបង្កើនចំណូលថវិការដ្ឋពីការបង់ពន្ធ។ ចំនួនទឹកប្រាក់ដែលប្រជាអាណិក ជនវៀតណាមផ្ញើរមកប្រទេសវិញគិតពីឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំមុន សម្រេចបានជាង ១៩០ ពាន់លានដុល្លារអាមេរិក ដែលស្ទើរតែស្មើនឹងដើមទុន FDI ដែលត្រូវបាន បញ្ចេញក្នុងរយៈពេលដូចគ្នា៕