ពង្រាងច្បាប់អង្គភាពអាជីវកម្ម (ធ្វើវិសោធនកម្ម) ឆ្ពោះទៅស្តង់ដាអន្តរជាតិអំពីបរិយាកាសអាជីវកម្ម

ពង្រាងច្បាប់អង្គភាពអាជីវកម្ម (ធ្វើវិសោធនកម្ម) ឆ្ពោះទៅស្តង់ដាអន្តរជាតិអំពីបរិយាកាសអាជីវកម្ម - ảnh 1
ពង្រាងច្បាប់អង្គភាពអាជីវកម្ម (ធ្វើវិសោធនកម្ម) ឆ្ពោះទៅស្តង់ដា អន្តរជាតិអំពីបរិយាកាសអាជីវកម្ម។ (Image: Vietnam+)



(VOVworld) - ពង្រាងច្បាប់អង្គភាពអាជីវកម្ម (ធ្វើវិសោធនកម្ម) ឆ្ពោះទៅស្តង់ដា អន្តរជាតិអំពីបរិយាកាសអាជីវកម្ម។ នេះគឺជាការវាយតំលៃរបស់សមាជិកសភា
មួយ ចំនួនក្នុងសម័យប្រជុំតាមក្រុមនិមួយៗស្តីអំពីពង្រាងច្បាប់អង្គភាពអាជីវកម្ម
​ (ធ្វើវិសោដកម្ម) នាព្រឹកថ្ងៃទី ២៨ ឧសភា នៅទីក្រុងហាណូយ​។ ចំណុចសំខាន់​ពិសេសក្នុងការធ្វើវិសោធនកម្មពង្រាងច្បាប់ពោលខាងលើលើកនេះគឺ៖ រដ្ឋាភិបាល បានដាក់សំណើរធ្វើវិសោធនកម្មច្បាប់អាជីវកម្មជាលើកដំបូងតាមស្តង់ដាអន្តរជាតិ។ វាយតំលៃចំពោះពង្រាងច្បាប់អង្គភាពអាជីវកម្ម (ធ្វើវិសោធនកម្ម) សមាជិកសភា
មណ្ឌល Thai Binh លោក Cao Sy Khiem បានចាត់ទុកថា៖

“ពង្រាងច្បាប់អង្គភាពអាជីវកម្ម (វិសោធកម្ម) បានដោះស្រាយបញ្ហាចំនួន ៣។
ទី ១ គឺ៖ ធានាសិទ្ធិសេរីភាពក្នុងការធ្វើអាជីវកម្មតាមការកំណត់របស់រដ្ឋធម្មនុញ្ញ។
ទី ២ គឺ៖ កាត់បន្ថយចំណាយលើបែបបទស្មុគស្មាញបង្កើតភាពម្ចាស់ការនិង
លទ្ធភាពធ្វើអាជីវកម្មការឆ្នៃប្រឌិតរបស់អង្គភាពអាជីវកម្ម។ ទី ៣ គឺ៖ យើងឆ្ពោះ
ទៅសមាហរណកម្ម ជាពិសេសគឺកិច្ចព្រមព្រៀងអន្តរអាស៊ី-ប៉ាស៊ីហ្វិក (TPP)។ នេះគឺជាខ្លឹមសារសំខាន់ចំនួន ៣ ដែល ដោះស្រាយបានបញ្ហានៅសេសសល់
ដែលចំពោះមុខ ក៏ដូចជាបង្កលក្ខណៈសំរាប់សមាហរណកម្មនាបច្ចុប្បន្ននិងនា
អនាគត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ