ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ Thanh Hoa - Hua Phan

(VOVWORLD) - នេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីឱ្យ កម្មាភិបាល បក្ខជនគ្រប់ជំនាន់ និងប្រជាជននៃខេត្តទាំងពីរ Thanh Hoa - Hua Phan បន្តថែរក្សា ការពារ មរតក កសាង និងពង្រឹងទំនាក់ទំនងប្រពៃណីល្អរវាងខេត្តទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ Thanh Hoa - Hua Phan - ảnh 1ការសម្តែងសិល្បៈក្នុងពិធី (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២៥ សីហា នៅទីក្រុង Thanh Hoa បានប្រព្រឹត្តទៅពិធីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ឡាវ, ៤៥ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការរវាងវៀតណាម និងឡាវ និងរយៈពេល ៥៥ ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការមិត្តភាពរវាងខេត្ត Thanh Hoa (វៀតណាម) និងខេត្ត Hua Phan (ឡាវ) ផងដែរ។

ថ្លែងមតិក្នុងពិធីនេះ លោក Do Trong Hung លេខាគណៈកម្មាធិការបក្សខេត្ត Thanh Hoa បានសង្កត់ធ្ងន់ថា៖ “ អបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត ខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការរវាងវៀតណាម និងឡាវ ខួបលើកទី ៥៥ នៃការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរគឺ Thanh Hoa - Hua Phan ដែលជាឱកាសមួយសម្រាប់យើងរួមគ្នាក្រឡេកមើលឡើងវិញ ដោយគោរពដំណើរការតស៊ូបដិវត្តន៍ប្រកបដោយមោទនភាពចំពោះទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់ប្រជាជន និងខេត្តទាំងពីរគឺ Thanh Hoa - Hua Phan។ នេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីឱ្យ កម្មាភិបាល បក្ខជនគ្រប់ជំនាន់ និងប្រជាជននៃខេត្តទាំងពីរ Thanh Hoa - Hua Phan បន្តថែរក្សា ការពារ មរតក កសាង និងពង្រឹងទំនាក់ទំនងប្រពៃណីល្អរវាងខេត្តទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ Thanh Hoa - Hua Phan - ảnh 2ទិដ្ឋភាពនៃពិធី (រូបថត៖ VOV)

អញ្ជើញចូលរួមក្នុងពិធីនេះ   លោក Vansay Phengsumma លេខាគណៈកម្មាធិការបក្សខេត្ត អភិបាលខេត្ត Hua Phan បានអះអាងនូវទំនាក់ទំនងរវាងវៀតណាម និងឡាវ; ហើយទំនាក់ទំនង Hua Phan-Thanh Hoa គឺជាទំនាក់ទំនងដ៏កម្រមួយនៅក្នុងពិភពលោក។ យ៉ាងណាមិញ ខេត្ត Hua Phan ជានិច្ចកាលរួមដំណើរជាមួយខេត្ត Thanh Hoa ក្នុងបុព្វហេតុការពារនិងកសាងប្រទេសជាតិ រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យរីកចម្រើន។

សូមគូសបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងទៅនេះ សប្តាហ៍វប្បធម៌មិត្តភាព Thanh Hoa - Hua Phan ឆ្នាំ ២០២២ បានប្រព្រឹត្តទៅនៅទីក្រុង Thanh Hoa ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើន។ កម្មវិធីបានបិទនាយប់ថ្ងៃទី ២៥ សីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ