ពង្រឹងទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ជប៉ុនដោយគម្រោងនិងកម្មវិធីជាច្រើន

(VOVWORLD) - នារសៀលថ្ងៃទី ១៤ មីនា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Takebe Tsutomu ទីប្រឹក្សាពិសេសនៃសម្ព័ន្ធសមាជិកសភាមិត្ត ភាពជប៉ុន-វៀតណាម ប្រធានគណៈកម្មការកិត្តិយសនៃពិធីបុណ្យជប៉ុន-វៀតណាម លើកទី ៩ នៅទីក្រុងហូជីមិញ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេស វៀតណាម។

ពង្រឹងទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ជប៉ុនដោយគម្រោងនិងកម្មវិធីជាច្រើន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Takebe Tsutomu ទីប្រឹក្សាពិសេសនៃសម្ព័ន្ធសមាជិកសភាមិត្ត ភាពជប៉ុន-វៀតណាម ប្រធានគណៈកម្មការកិត្តិយសនៃពិធីបុណ្យជប៉ុន-វៀតណាម លើកទី ៩។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ ចំពោះលទ្ធផលដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៣ ដែលជាឆ្នាំគម្រប់ខួប ៥០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន និងជាសញ្ញាសម្គាល់ប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយនឹងការលើក កំពស់ទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោកនាយករដ្ឋមន្ត្រីមានបំណងថា លោក Takebe នឹងបន្តរួមចំណែកក្នុងការអនុវត្តជាក់ស្ដែងនូវទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ជប៉ុន ជាមួយនឹងគម្រោងនិង កម្មវិធីជាក់លាក់ក្នុងវិស័យនានាដូចជា អប់រំ ទេសចរណ៍; ជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រវាងមូលដ្ឋាន; សកម្មភាពតភ្ជាប់វប្បធម៌ ការ ផ្លាស់ប្តូរប្រជាជន និងប្រជាជន... ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការលើការ បណ្តុះបណ្តាលធនធានមនុស្សរវាងប្រទេសទាំងពីរ; លើកកំពស់លក្ខខណ្ឌការងារ ពលកម្ម និងគុណភាពជីវិតសម្រាប់កម្មសិក្សាការី និងពលករវៀតណាមដែលកំពុងធ្វើ ការនៅប្រទេសជប៉ុន... លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីជប៉ុនស្រាវជ្រាវ សហការ និងផ្ដល់ទុន ODA ជំនាន់ថ្មី ដើម្បីដាក់ពង្រាយគម្រោងផ្លូវដែកពីមជ្ឈមណ្ឌលហាណូយ ទៅសួនបច្ចេកវិទ្យាខ្ពស់ Hoa Lac ក្នុងពេលឆាប់ៗនេះ; ទន្ទឹមនឹងនោះ ជំរុញគម្រោង ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ផងដែរ។
រីឯខ្លួនវិញ លោក Takebe Tsutomu បានអះអាងថា លោកនឹងបន្តយកចិត្ត ទុកដាក់ និងគាំទ្រការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសលើ វិស័យដែលមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការដែលលោកនាយក រដ្ឋមន្ត្រីបានលើកឡើង រួមចំណែកយ៉ាងសកម្មដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើន។ លោក Takebe Tsutomu ក៏បានស្នើឡើងវិធានការសហប្រតិបត្តិ ការជាក់លាក់មួយចំនួន ដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងវៀត ណាម-ជប៉ុននាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ