ពង្រឹងប្រព័ន្ធឃ្លាំមើលនាវានេសាទត្រី ដើម្បីទប់ស្កាត់ និង​ដោះស្រាយ​សកម្មភាព​នេសាទ​មិនតាមកំណត់

(VOVWORLD) - នាបច្ចុប្បន្ននេះ តំបន់នានាបានបង្កើតគណៈកម្មការដឹកនាំ និងបានចុះហត្ថលេខាលើបទប្បញ្ញត្តិស្តីពីការសម្របសម្រួលរវាងខេត្តពាក់ព័ន្ធនានា ដើម្បីតាមដាន និងគ្រប់គ្រងនាវានេសាទរបស់ខ្លួនដែលបានប្រតិបត្តិការជាប្រចាំនៅក្នុងខេត្តផ្សេងទៀត។
ពង្រឹងប្រព័ន្ធឃ្លាំមើលនាវានេសាទត្រី ដើម្បីទប់ស្កាត់ និង​ដោះស្រាយ​សកម្មភាព​នេសាទ​មិនតាមកំណត់ - ảnh 1(រូបថត៖ VNA)

នាព្រឹកថ្ងៃទី២០ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មការជាតិទទួលបន្ទុកការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU)។ នាបច្ចុប្បន្ននេះ តំបន់នានាបានបង្កើតគណៈកម្មការដឹកនាំ និងបានចុះហត្ថលេខាលើបទប្បញ្ញត្តិស្តីពីការសម្របសម្រួលរវាងខេត្តពាក់ព័ន្ធនានា ដើម្បីតាមដាន និងគ្រប់គ្រងនាវានេសាទរបស់ខ្លួនដែលបានប្រតិបត្តិការជាប្រចាំនៅក្នុងខេត្តផ្សេងទៀត។ ប្រព័ន្ធឃ្លាំមើលនាវានេសាទត្រីត្រូវបានអនុវត្តន៍ដោយព្រមៗគ្នាពីមជ្ឈឹម ដល់មូលដ្ឋាន ដើម្បីតាmដាន ត្រួតពិនិត្យ គ្រប់គ្រងសកម្មភាពរបស់នាវានេសាទត្រីនៅសមុទ្រ និងទប់ស្កាត់ មានចំណាត់ការចំពោះសកម្មភាពនេសាទ IUU ជាពិសេសគឺសកម្មភាព រំលោភបំពានលើការនេសាទជលផលក្នុងដែនទឹកបរទេស។

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Le Van Thanh បានស្នើឲ្យប្រធានគណៈកម្មាធិការប្រជាជនខេត្តនានាបង្កើនការគ្រប់គ្រងនាវានេសាទត្រី និងប្រជានេសាទពេលនេសាទត្រី និងគ្រឿងសមុទ្រនៅសមុទ្រ; គ្រប់គ្រង និងឃោសនាដល់ប្រជាជនគោរពច្បាប់នេសាទ IUU; ទប់ស្កាត់នាវានេសាទគ្រឿងសមុទ្រខុសច្បាប់នៅដែនទឹកបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ