ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសិង្ហបុរីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែកក្កដា

(VOVWORLD) - តាមនោះ ទំហំនាំចូល-នាំចេញសរុបរវាងប្រទេសទាំងពីរ សម្រេចបានជាង ៣,១ ពាន់លានដុល្លាសឹង្ហបុរី  កើនឡើងជិត ២១% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងនោះការនាំចេញពីវៀតណាមទៅកាន់សិង្ហបុរីកើន ឡើងជាង ៣៦% ដោយសម្រេចបានជិត ៧៦៤ លានដុល្លារសឹង្ហបុរី។

សភាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំប្រទេសសិង្ហបុរីកាលពីថ្ងៃទី ២១ ខែសីហា បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសិង្ហបុរីក្នុងខែ កក្កដាបានបន្តកើនឡើងយ៉ាងខ្លាំង ជាពិសេសទំហំនាំចេញទៅកាន់ប្រទេសសិង្ហបុរី កើនឡើងជាង ៣៦%។ តាមនោះ ទំហំនាំចូល-នាំចេញសរុបរវាងប្រទេសទាំងពីរ សម្រេចបានជាង ៣,១ ពាន់លានដុល្លាសឹង្ហបុរី  កើនឡើងជិត ២១% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងនោះការនាំចេញពីវៀតណាមទៅកាន់សិង្ហបុរីកើន ឡើងជាង ៣៦% ដោយសម្រេចបានជិត ៧៦៤ លានដុល្លារសឹង្ហបុរី។
លោក Cao Xuan Thang ទីប្រឹក្សាពាណិជ្ជកម្ម ប្រធានសភាពាណិជ្ជកម្មវៀត ណាមប្រចាំនៅសិង្ហបុរីបានឲ្យដឹងថា នាពេលខាងមុខ សភាពាណិជ្ជកម្មវៀតណាម ប្រចាំនៅសិង្ហបុរីនឹងបន្តធ្វើបច្ចុប្បន្នភាពស្ថានភាព យន្តការ និងគោលនយោបាយរបស់ ប្រទេសសាម៉ី; គាំទ្រសហគ្រាសវៀតណាមក្នុងការតភ្ជាប់ពាណិជ្ជកម្ម ការតាំងបង្ហាញ ទំនិញ ផ្សព្វផ្សាយម៉ាកយីហោអាជីវកម្មនិងផលិតផលវៀតណាម បង្កើនវត្តមានទំនិញ វៀតណាមក្នុងតំបន់; គាំទ្រការនាំចេញទំនិញទៅកាន់ទីផ្សារសិង្ហបុរី; គាំទ្រក្រុមការងារ ពីសិង្ហបុរីមកកាន់វៀតណាម ដើម្បីស្វែងរកប្រភពទំនិញ ជំរុញការវិនិយោគឧស្សាហ កម្ម ពាណិជ្ជកម្ម និងសេវាកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ