ពិធី "ដង្ហែទឹក សែនត្រី" - ឧទ្ទិសដល់បុព្វការីជននៃរាជកាលក្សត្រត្រកូល Tran

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ នៅទីក្រុង Nam Dinh ពិធី "ដង្ហែទឹក សែនត្រី" ត្រូវបាន រៀបចំឡើងដើម្បីឧទ្ទិសកុសលដល់បុព្វការីជននៃរាជកាលក្សត្រត្រកូល Tran ជារាជកាលមួយ ដែលបានផ្សាភ្ជាប់នឹងរបរនេសាទ។

ពិធី នេះជាពិធីដ៏សំខាន់មួយ ដើម្បីលើកទឹកចិត្តការធ្វើកសិកម្ម និងនេសាទ។ (រូបថត៖ VOV)
ត្រូវបានស្ដារឡើងវិញនាឆ្នាំ២០១៤ ក្រោយពីការបាត់បង់អស់រយៈពេល ១០០ ឆ្នាំ ពិធី "ដង្ហែរទឹក សែនត្រី" គឺជាពិធីដ៏សំខាន់មួយក្នុងពិធីបុណ្យបើកត្រាប្រាសាទ Tran ខេត្ត Nam Dinh នាដើមនិទាឃរដូវ។ ពិធីនេះធ្វើឡើងតាមគោលការណ៍ដែលអ្នកចូលរួមជាម្ចាស់នៃពិធីបុណ្យ ដូច្នេះពិធីនេះត្រូវបានប្រជាជនជាច្រើនទន្ទឹងរង់ចាំ។ លោក Tran Khac Hieu នៅសង្កាត់ Loc Vuong ទីក្រុង Nam Dinh បានឲ្យដឹងថា៖
“ពិធីដង្ហែរទឹក សែនត្រី” គឺដើម្បីរំលឹកដល់មុខរបររបស់បុព្វបុរសយើងតាំងពីរាជ កាលក្សត្រត្រកូល Tran។ ពិធីនេះបានបាត់បង់រាប់រយឆ្នាំមកហើយ ទើបតែត្រូវបានស្ដារឡើងវិញ។ យើងខ្ញុំគិតថា ពិធី «ដង្ហែរទឹក សែនត្រី» នេះគួរតែត្រូវបានថែរក្សាជារៀងរហូត»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ