ពិធីគោរពវិញ្ញាណក្ខន្ធឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh
(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ សីហា នៅទីក្រុង Hai Phong គណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងក្រុមគ្រួសារបានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងជូនដំណើរឧបនាយករដ្ឋមន្ត្រី វៀតណាមលោក Le Van Thanh ទៅកន្លែងសម្រាកចុងក្រោយនៅឈាបនដ្ឋានស្រុក កំណើតឃុំ Tan Lien ស្រុក Vinh Bao ទីក្រុង Hai Phong តាមពិធីបុណ្យសពថ្នាក់រដ្ឋ។
ពិធីគោរពវិញ្ញាណក្ខន្ធឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh។ (រូបថត៖ VGP) |
អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធមាននាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh; អតីតប្រធានរដ្ឋលោក Nguyen Xuan Phuc; ឧបនាយករដ្ឋមន្ត្រី៖ លោក Le Minh Khai, លោក Tran Hong Ha, លោក Tran Luu Quang; អនុប្រធាន រដ្ឋសភា លោក Nguyen Duc Hai។
អានវិយោគកថាក្នុងពិធីគោរពវិញ្ញាណក្ខន្ធលោកឧបនាយករដ្ឋមន្ត្រី Le Van Thanh លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានឲ្យដឹងថា ពេញមួយជីវិតរបស់ខ្លួន ទោះបីជាក្នុងឋានៈណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រី Le Van Thanh ជានិច្ចកាល ជាគំរូដ៏ភ្លឺស្វាងនៃឫទ្ធានុភាពនយោបាយ ស្មារតីត្រួសត្រាយច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ លះបង់អស់ពីចិត្តពីថ្លើមបម្រើមាតុភូមិ និងប្រជាជន។ លោកឧបនាយករដ្ឋមន្ត្រី Le Van Thanh បានលះបង់អស់មួយជីវិតសម្រាប់បុព្វហេតុកសាងនិងការពារមាតុប្រទេស; ត្រូវបានបក្ស រដ្ឋប្រគល់ជូនគ្រឿងឥស្សរិយយស ការងារថ្នាក់ទី៣ និងគ្រឿងឥស្សរិយយសការងារថ្នាក់ទី ២។
លោកឧបនាយករដ្ឋមន្ត្រី Le Van Thanh កើតនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ១៩៦២; ស្រុកកំណើត៖ ឃុំ Tan Lien ស្រុក Vinh Bao ទីក្រុង Hai Phong; ចូលជាបក្ខជននៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៩៧។ លោកធ្លាប់ជាសមាជិកមជ្ឈិមបក្សនីតិកាលទី ១២ ទី១៣; ជាឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល; អតីតលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង Hai Phong; សមាជិករដ្ឋសភានីតិកាលទី១២៕