ពិធីចេញដំណើរសំអាតបរិស្ថានសមុទ្រឆ្នាំ២០១៨

(VOVWORLD) -នាថ្ងៃទី ២៨ ខែកក្កដា នៅស្រុកកោះ Phu Quoc  មជ្ឈិមសម្ព័ន្ធសមាគមយុវជន វៀតណាមមជ្ឈមណ្ឌលស្ម័គ្រចិត្តជាតិ និងក្រុមហ៊ុនអាកាសចរណ៍ Vietjet បាន រៀបចំពិធីចេញដំណើរសម្អាតបរិស្ថានសមុទ្រឆ្នាំ ២០១៨ ។
ពិធីចេញដំណើរសំអាតបរិស្ថានសមុទ្រឆ្នាំ២០១៨ - ảnh 1តំណាំងទាំងឡាយត្រៀមខ្លួនជាស្រេចចាប់ផ្តើមអនុវត្តយុទ្ធនាការ 

នៅកក្នុងពិធីនេះក្រុមហ៊ុនអាកាសចរណ៍ Vietjet និង មជ្ឈិមសម្ព័ន្ធសមាគម យុវជនវៀតណាមបានប្រគល់រថយន្តឃោសនាចល័ត សម្លៀកបំពាក់ ឧបករណ៍ កាដូ ជូនក្រុមក្បួនជនស្ម័គ្រចិត្តស្នូលដែលហៅថា “តោះនាំគ្នាសម្អាតសមុទ្រ” នៅតំបន់ស្រុក Phu Quoc ព្រមទាំងប្រគល់អំណោយជូនសិស្សក្រីក្ររបស់ ប្រជានេសាទ ដែលជួបការលំបាកនិងចូលរួមសកម្មភាពសម្អាតឆ្នេសមុទ្រ ជាដើម។ យុទ្ធនាការ "សម្អាតសមុទ្រ" នៅឆ្នាំ ២០១៨ ក្រោមប្រធានបទ "កាត់បន្ថយការបំពុលដោយកាកសំណល់ក្នុងជីវភាពរស់នៅ"ត្រូវបានអនុវត្តនៅខេត្តក្រុងឆ្នេរសមុទ្រចំនួន ២៨ នៅទូទាំងប្រទេស។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet និង មជ្ឈិមសម្ព័ន្ធសមាគម យុវជនវៀតណាម បានចុះហត្ថលេខាសហ ប្រតិបត្តិការក្នុងរយៈពេល៥ឆ្នាំ (២០១៨២០២៣)។យោងតាមនោះភាគីទាំងពីរ នឹងរួមគ្នា រៀបចំសកម្មភាពដ៏មានអត្ថន័យនិងជាក់ស្តែងដោយឆ្ពោះ ទៅ សហគមន៍ជាពិសេសគឺសកម្មភាពសុខុមមាលភាពសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ