ពិធីជូនដំណើរកម្មាភិបាល បុគ្គលិកនៃកងពេទ្យកម្រិត២លេខ២ទៅបំពេញភារកិច្ច នៅស៊ូដង់ខាងត្បូង

(VOVWORLD) -  នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីជូនដំណើរបណ្ដាកម្មាភិ បាល បុគ្គលិកនៃកងពេទ្យកម្រិត២លេខ២ មុនពេលចេញ
ដំណើរទៅបំពេញភារកិច្ចនៅក្រុមបេសកកម្មរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង (វគ្គទី១)។

ថ្លែងនៅទីនេះ ឧត្តមនាវីទោ Nguyen Trong Binh ប្រធានអគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាម បានសំណូមពរអោយនាយកដ្ឋានរក្សាសន្តិភាពវៀតណាម ក៏ដូចជាស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានាត្រូវការក្ដាប់ជាប់នូវស្ថានភាព របាយការណ៍ទាន់ពេលវេលា រាល់បញ្ហា ដែលត្រូវការបញ្ជានៅក្រុមបេសកកម្ម ព្រមទាំងយកចិត្តទុកដាក់ដល់យន្តការ គោលនយោបាយ ជាពិសេសគឺគោលនយោបាយភ័ស្តុភា ដើម្បីជួយអោយកម្មាភិបាល បុគ្គលិកនៃកងពេទ្យកម្រិត២លេខ២និយាយដោយឡែកនិងកម្លាំងរក្សាសន្តិភាពវៀតណាមនិយាយរួមនឹងនរចិត្តបំពេញភារកិច្ច។

ក្នុងឱកាសនេះដែរ អូស្ត្រាលីបន្តជួយឧបត្ថម្ភវៀតណាមទាំងខាងមធ្យោបាយដឹកជញ្ជូនមនុស្សនិងឧបករណ៍នៃកងពេទ្យកម្រិត២លេខ២ទៅកាន់ស៊ូដង់ខាងត្បូង ដោយការបញ្ជូនយន្តហោះដឹកជញ្ជូនយោធាខ្នាតធំរបស់ខ្លួន ប្រភេទ C-17A Globemaster III៕

ប្រតិកម្មទៅវិញ

ផ្សេងៗ