ពិធីជួបជុំកោតសរសើរយុទ្ធជនពិការធ្ងន់ឆ្នើមៗទូទាំងប្រទេសឆ្នាំ២០១៩

(VOVWORLD) - អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា យុទ្ធជនពិការធ្ងន់ឆ្នើមៗទាំង៥០០រូបដែលមានវត្តមាន ថ្ងៃនេះ គឺជាសាក្សី ជាគំរូនៃស្មារតីមនុស្សវៀតណាមដ៏អង់អាចក្លាហានមោះមុត ក្រោកឈរឡើងដើម្បីឯករាជ្យ សេរីភាព និងឯកភាពរបស់ប្រទេសជាតិ។ 
ពិធីជួបជុំកោតសរសើរយុទ្ធជនពិការធ្ងន់ឆ្នើមៗទូទាំងប្រទេសឆ្នាំ២០១៩ - ảnh 1 ទិដ្ឋភាពនៅពិធីជួបជុំកោតសរសើរយុទ្ធជនពិការធ្ងន់ឆ្នើមៗទូទាំងប្រទេសឆ្នាំ២០១៩ (រូបថត៖ TTXVN)

  នាព្រឹកថ្ងៃទី២៥ ខែកក្កដា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីជួបជុំ កោតសរសើរយុទ្ធជនពិការធ្ងន់ឆ្នើមៗទូទាំងប្រទេសឆ្នាំ២០១៩ចំនួន៥០០រូប។ នេះជាព្រឹត្តិការណ៍ដែលមានអត្ថន័យដ៏ជ្រាលជ្រៅក្នុងឱកាសរំលឹកខួបលើកទី៧២ទិវាយុទ្ធជនពិការ យុទ្ធជនពលីវៀតណាម (ថ្ងៃទី២៧ ខែកក្កដា)។

        អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា យុទ្ធជនពិការធ្ងន់ឆ្នើមៗទាំង៥០០រូបដែលមានវត្តមាន ថ្ងៃនេះ គឺជាសាក្សី ជាគំរូនៃស្មារតីមនុស្សវៀត ណាមដ៏អង់អាចក្លាហានមោះមុត ក្រោកឈរឡើងដើម្បីឯករាជ្យ សេរីភាព និងឯកភាពរបស់ប្រទេសជាតិ។ លោក នាយករដ្ឋមន្រ្តីបានលើកច្បាស់ថា៖

        “បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ អនុវត្តយ៉ាង ល្អនូវការងារអំពីជនមានគុណូបការៈចំពោះបដិវត្តន៍។ ប្រពៃណី ផឹក ទឹកនឹកប្រភព បានក្លាយទៅជាលក្ខណៈវប្បធម៌ដ៏ថ្លៃថ្នូរក្នុងជីវភាពខាងស្មារតី របស់ប្រជាជាតិវៀតណាម។ ពេលដែលប្រទេសជាតិឈានចូលសម័យកាល ផ្លាស់ប្ដូរថ្មីនោះ គឺគោលនយោបាយអនុគ្រោះដល់ជនមានគុណូបការៈត្រូវបាន យកចិត្តទុកដាក់យ៉ាងខ្លាំង ហើយប្រព័ន្ធគោលនយោបាយ ច្បាប់អនុគ្រោះដល់ ជនមានគុណូបការៈក៏ត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”។

        យុទ្ធជនពិការធ្ងន់ឆ្នើមៗទាំង៥០០រូបដែលចូលរួមពិធីជួបជុំខាងលើ ជា តំណាងរបស់យុទ្ធជនពិការធ្ងន់ជាង១២ពាន់នាក់និងយុទ្ធជនពិការជាង១លាន២សែននាក់ក្នុងទូទាំងប្រទេស។ យុទ្ធជនពិការធ្ងន់ឆ្នើមៗទាំងនេះ មិនថាកំពុងរស់ នៅជាមួយគ្រួសារឬនៅមូលដ្ឋានចិញ្ចឹមថែទាំ សុទ្ធតែមានឆន្ទៈនិងកិច្ចខិតខំប្រឹង ប្រែងដ៏អស្ចារ្យដើម្បីជំនះពុះពារលើការលំបាកដើម្បីថែទាំដល់ក្រុមគ្រួសារ ព្រម ទាំងបន្តរួមវិភាគទានកម្លាំងនិងប្រាជ្ញាក្នុងការសិក្សាស្រាវជ្រាវនិងការធ្វើពលកម្ម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ