ពិធីជួបប្រាស្រ័យអាណិកជនផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យាក្នុងរដូវផ្ការីក

 ពិធីជួបប្រាស្រ័យអាណិកជនផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យាក្នុងរដូវផ្ការីក - ảnh 1
ទិដ្ឋភាពនៃពិធីជួបប្រាស្រ័យអាណិកជនផ្នែកវិទ្យាសាស្ត្រ-
បច្ចេកវិទ្យាក្នុងរដូវផ្ការីក(រូបថតៈ baocongthuong)


(VOVworld)-នាថ្ងៃទី១៦កុម្ភៈ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានរួមសហការ
ជាមួយសមាគម ទំនាក់ទំនងជាមួយជនវៀតណាមនៅឯបរទេស រៀបចំវេទិកា
ជួបប្រាស្រ័យ ជាមួយជំនាញការជាអាណិកជនក្នុងឱកាសនិទាឃរដូវឆ្នាំវកអដ្ឋ
ស័ក២០១៦​ដោយប្រធានបទ “ផ្សាភ្ជាប់និងផ្លាស់ប្តូរច្នៃប្រឌិតវៀតណាមឆ្នាំ២០១៦”
នៅវេទិការនេះ ក្រុមអ្នកជំនាញបញ្ញវន្តអាណិកជនបានផ្ទៀងស្តាប់នូវព័ត៌មាន ទូទៅអំពីស្ថានភាពអភិវឌ្ឍន៍ គោលនយោបាយថ្មីរបស់វៀតណាមសម្រាប់វិស័យ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងកម្មាវិធី គំរោងការណ៍មួយចំនួនទៀត។​នៅទីនេះ តំណាងនានាក៏បានវាយតម្លៃខ្ពស់នូវតួនាទី និងការរួមចំណែករបស់ក្រុមអ្នក ជំនាញបញ្ញវន្តអាណិកជនសម្រាប់បុព្វហេតុអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យា
នៅវៀតណាម។ ទន្ទឹមជាមួយគ្នានោះ ដាក់ចេញសំណើរមួយចំនួន ស្តីពីគោល នយោបាយជាក់ស្តែងសំដៅពង្រឹងនិងពង្រីកប្រកបដោយប្រសិទ្ធិភាពនូវការចូលរួម
របស់ក្រុម អ្នកជំនាញបញ្ញវន្តអាណិកជនចំពោះការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតរបស់ប្រ
ទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ