ពិធីជប់លៀងប្រធានាធិបតីមីយ៉ាន់ម៉ាលោក Htin Kyaw និងលោកជំទាវ

ពិធីជប់លៀងប្រធានាធិបតីមីយ៉ាន់ម៉ាលោក Htin Kyaw និងលោកជំទាវ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវថតរូបអនុស្សាវរីយ៍ជាមួយ
ប្រធានាធិបតីមីយ៉ាន់ម៉ាលោក Htin Kyaw និងលោកជំទាវ

(VOVworld) - នាយប់ថ្ងៃទី២៦ តុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang និងលោកជំទាវបានអញ្ជើញរៀបចំពិធីជប់លៀង ប្រធានា
ធិបតីមីយ៉ាន់ម៉ាលោក Htin Kyaw និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់
សាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា​ ក្នុងឱកាសបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀត
ណាម។ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានអះ អាងថា ដំណើរ
ទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតីលោក Htin Kyaw ជាព្រឹត្តិ ការណ៍ដ៏សែន
សំខាន់ ដោយសារតែវាបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីសំរាប់ទំនាក់ទំនង
មិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យរវាងវៀតណាមនិង
មីយ៉ាន់ម៉ា ក្រោយរយៈពេល៤០ឆ្នាំដែលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការ
ទូត។រីឯខ្លួនវិញ ប្រធានាធិបតីមីយ៉ាន់ម៉ាលោក Htin Kyaw ជឿជាក់ថា រួមជាមួយ
ការ ខំប្រឹងប្រែងរួម ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានអនាគតមួយគួរឲ្យ
មោទនៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ