ពីធីជួបសំណេះសំណាលជាមួយគំរូឆ្នើម ក្នុងការសិក្សារៀនសូត្រ និង ធ្វើតាម សតិអារម្មណ៍ សីលធម៌និងរចនាបថហូជីមិញ
(VOVWORLD) -រឿងរ៉ាវរបស់ភ្ញៀវកិត្តយស់ក្នុងពិធីនេះ គឺសុទ្ធតែជាមេរៀនដ៏ថ្លៃថ្លាក្នុងការសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបថហូជីមិញ ដើម្បីមនុស្សគ្រប់រូបអាចហត់ពត់លត់ដំខ្លួន ក្នុងការសិក្សារៀនសូត្រ និងធ្វើតាម សតិអារម្មណ៍ សីលធម៌និងរចនាបថហូជីមិញនាពេលខាងមុខ។
ពីធីជួបសំណេះសំណាលជាមួយគំរូឆ្នើម (VOV) |
នាយប់ថ្ងៃទី ១២ ខែឧសភានៅទីក្រុងហាណូយ គណៈកម្មការឃោសនាអប់រំមជ្ឈឹមបានរៀបចំពីធីជួបសំណេះសំណាលជាមួយគំរូឆ្នើម ក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបថហូជីមិញ សម្រាប់តំបន់ភាគខាងជើងវៀតណាម ឆ្នាំ២០១៩។ រឿងរ៉ាវរបស់ភ្ញៀវកិត្តយស់ក្នុងពិធីនេះ គឺសុទ្ធតែជាមេរៀនដ៏ថ្លៃថ្លាក្នុងការសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបថហូជីមិញ ដើម្បីមនុស្សគ្រប់រូបអាចហត់ពត់លត់ដំខ្លួន ក្នុងការសិក្សារៀនសូត្រ និងធ្វើតាម សតិអារម្មណ៍ សីលធម៌និងរចនាបថហូជីមិញនាពេលខាងមុខ។
អញ្ជើញថ្លែងនៅទីនេះ លោកសាស្រ្តាចារ្យ បណ្ឌិត Le Duc Hinh អតីតប្រធានសមាគមសរសៃប្រសាទវិទ្យាវៀតណាមបានចែករំលែកអំពីអនុស្សាវរីយ៍អំពីជំនួបជាមួយលោកប្រធានហូជីមិញកាលពីបុណ្យសំពះព្រះខែកាលពីឆ្នាំ ១៩៤៥ ថា៖
“កាលពី ឆ្នាំ១៩៤៦ លោកប្រធានហូជីមិញបាន ផ្តែផ្តាំផ្នែកវេជ្ជសាស្រ្តថាត្រូវខិតខំប្រឹងប្រែង និងហត់ពត់លត់ដំខ្លួន ដើម្បីជួយសង្គ្រោះអ្នកជម្ងឺហើយត្រូវស្រឡាញ់រាប់អានជនរួមជាតិ។ យើងខ្ញុំជានិច្ចកាលចងចាំពាក្យទូន្មានទាំងនេះ។ ហេតុដូច្នេះហើយ ក្នុងការសិក្សារៀនសូត្រ ធ្វើពលកម្ម ក៏ដូចជាបំពេញការងារនោះ យើងខ្ញុំតែងតែបំពេញរាល់ការងារដែលត្រូវបានសាលា មន្ទីរពេទ្យ បក្ស និងរដ្ឋាភិបាលប្រគល់ជូន”៕