ពិធីជួបសំណេះសំណាលមិត្តភាពអំណរនិទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨

(VOVWORLD) -នាយប់ថ្ងៃទី៦ខែកុម្ភៈនៅទីក្រុងហាណូយ សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀត ណាមបានរួមសហការជាមួយគណៈកម្មាធិការទទួលបន្ទុកបណ្តាអង្គការបរទេសក្រៅ រដ្ឋាភិបាល រៀបចំពិធីជួបសំណេះសំណាលអំណរនិទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨។
ពិធីជួបសំណេះសំណាលមិត្តភាពអំណរនិទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨ - ảnh 1អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh (រូបថតៈ Nguyễn Dân/TTXVN) 

អញ្ជើញចូលរួមនិងថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានរំលឹកឡើងវិញ នូវសមិទ្ធិលេចធ្លោរបស់វៀតណាមក្នុងឆ្នាំ២០១៧ ព្រមទាំង អះអាងថា លទ្ធផលទាំងអស់នេះគឺដោយសារមានការគាំទ្រនិងជួយឧបត្ថម្ភពីស្ថាប័ន តំណាងការទូត អង្គការអន្តរជាតិនិងអង្គការបរទេសក្រៅរដ្ឋាភិបាលទៀតផង៖

        “តាមនាមថ្នាក់ដឹកនាំវៀតណាម ខ្ញុំសូមថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះ ការគាំទ្រនិងជួយឧបត្ថម្ភដ៏ឧត្តមឧត្តមរបស់មិត្តទាំងអស់។ នេះជាការលើកទឹកចិត្តជាក់ ស្តែង សម្រាប់ប្រជាជនវៀតណាមលើកំណាត់ផ្លូវអភិវឌ្ឍន៍ កសាងសង្គមប្រកបដោយ ភាពសម្បូររុងរឿងនិងសភមង្គល”។

        លោក Jorge Uzcategui ប្រធានអង្គទូត ឯកអគ្គរដ្ឋទូតវេណេហ្ស៊ុយអេឡា ប្រចាំ នៅវៀតណាម មានជំនឿជឿជាក់ថា ឆ្នាំ២០១៨ នឹងបន្តជាឆ្នាំជោគជ័យនៃចំណងសាមគ្គី ភាព មិត្តភាព ជួបប្រាស្រ័យប្រជាជនរវាងវៀតណាមជាមួយប្រទេសនានាលើពិភព លោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ