ពិធីទទួលជួបសន្ទនាដ៏មហោឡារឹកប្រធានាធិបតីសាធារណៈរដ្ឋអ៊ីស្លង់ លោក Olafur Ragnar Grimsson


ពិធីទទួលជួបសន្ទនាដ៏មហោឡារឹកប្រធានាធិបតីសាធារណៈរដ្ឋអ៊ីស្លង់ លោក Olafur Ragnar Grimsson  - ảnh 1
ពិធីទទួលជួបសន្ទនាដ៏មហោឡារឹកប្រធានាធិបតីសាធារណៈរដ្ឋអ៊ីស្លង់ លោក Olafur Ragnar Grimsson (Image: VOV)

(VOVworld) – នាព្រឹកថ្ងៃទី ៤ វិច្ឆិកា ពិធីទទួលជួបសន្ទនាដ៏មហោឡារឹក ប្រធានាធិបតី
សាធារណៈរដ្ឋអ៊ីស្លង់ លោក Olafur Ragnar Grimsson និងលោក ជំទាវបានអញ្ជើញមក
បំពេញទស្សនកិច្ចនៅវៀតណាមដែលបានប្រព្រឹត្តទៅនៅ វិមានប្រធានរដ្ឋនៅទីក្រុង
ហាណូយ។ បន្ទាប់ពីពិធីទទួលជួបសន្ទនានេះ ប្រធាន​រដ្ឋវៀតណាម លោក Truong
Tan Sang និងប្រធានាធិបតីសាធារណៈរដ្ឋអ៊ីស្លង់ លោក Olafur Ragnar Grimsson បាន
ធ្វើការចរចារសំដៅជំរុញកិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
ក្នុងសន្និសីទកាសែតបន្ទាប់ពីការសន្ទនា ប្រធានរដ្ឋ លោក Truong Tan Sang បានអះ
អាងជាថ្មីម្តងទៀតថា៖ វៀតណាម នឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួន
ដើម្បីនាំទំនាក់ទំនងសេដ្ឋកិច្ចទ្វេ ភាគីនិងជាមួយតំបន់សហភាពអឺរ៉ុបឡើងកំពស់ថ្មី
មួយ។​

        «យើងឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យជាមួយអ៊ីស្លាង់។
 ខ្ញុំអះអាងនូវការប្តេជ្ញាចិត្តជំរុញដំណើរការចរចារនិងចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប EFTA ដោយ
ឈរលើមូលដ្ឋានយកចិត្តទុកដាក់ឲ្យសមស្របដល់ផលប្រយោជន៍របស់ភាគី
នានា។ យើងខ្ញុំជឿជាក់ថា៖ កិច្ចព្រមព្រៀងនេះនឹងបើកចេញឱកាសថ្មីសំរាប់
សហគមន៍ក្រុមហ៊ុននៃប្រទេសទាំងពីរ។”

        រីឯ ប្រធានាធិបតីអ៊ីស្លង់ លោក Olafur Ragnar Grimsson បានសង្កត់ធ្ងន់ទៅ
លើការ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីយ៉ាងឆាប់ៗគឺជាកំលាំង
ពលំសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយឯកភាព
ជំរុញការចរចារដើម្បីឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីរវាងវៀតណាមនិងអ៊ីស្លង់។ ក៏ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាទៅវិញទៅមកលើវិស័យកំដៅក្នុងផែនដី
អាគ្គិសនីរវាងក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមនិងក្រសួងការបរទេស
 អ៊ីស្លង់៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ