ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសម៉ុងហ្គោលី
(VOVWORLD) - នៅម៉ោង ២:០០ រសៀលថ្ងៃទី ៣០ ខែកញ្ញា ម៉ោងក្នុងស្រុក នៅទីលាន Sukhbaatar រដ្ឋធានី Ulan Bator ប្រទេសម៉ុងហ្គោលី ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសម៉ុងហ្គោលី ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលា បានប្រារព្ធឡើងយ៉ាងឱឡារិកតាមពិធីការ ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះប្រមុខរដ្ឋ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងប្រធានាធិបតីម៉ុងហ្គោលី Ukhnaagiin Khurelsukh អញ្ជើញត្រួតកងពលកិត្តិយស (រូបថត៖ Tri Dung/TTXVN) |
ប្រធានាធិបតីម៉ុងហ្គោលី Ukhnaagiin Khurelsukh បានទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅដល់ចំណតរថយន្ត។ កុមារម៉ុងហ្គោលី អញ្ជើញជូនផ្កាលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម។ លោកប្រធានាធិបតី Ukhnaagiin Khurelsukh បានអញ្ជើញអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម ត្រួតកងពលកិត្តិយស។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចុះហត្ថលេខាលើសៀវភៅ “ភ្ញៀវកិត្តិយស” ដោយមានខ្លឹមសារសំណេរសៀវភៅ “ភ្ញៀវកិត្តិយស” នៅវិមានរដ្ឋម៉ុងហ្គោលីថា៖ “វៀតណាម - ម៉ុងហ្គោលី បានឆ្លងផុតកំណាត់ផ្លូវ ៧០ ឆ្នាំ ជាមួយនឹងសមិទ្ធិផលកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សំខាន់ៗ។ ថ្ងៃទី ៣០ កញ្ញា ប្រធានាធិបតីម៉ុងហ្គោលី និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានប្រកាសរួមគ្នាលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - ម៉ុងហ្គោលី បើកចេញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មីបន្ថែមទៀត ជាក់ស្តែង មានប្រសិទ្ធភាព ទូលំទូលាយ និងយូរអង្វែងសម្រាប់ជីវភាពរុងរឿង និងសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ”។
បន្ទាប់ពីពិធីស្វាគមន៍ ប្រធានាធិបតីម៉ុងហ្គោលី Ukhnaagiin Khurelsukh បានទទួលជួបដោយឡែកជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម តាមពិធីប្រពៃណីរបស់ម៉ុងហ្គោលី។ បន្ទាប់ពីជំនួបនោះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងប្រធានាធិបតីម៉ុងហ្គោលី Ukhnaagiin Khurelsukh បានជួបពិភាក្សានិងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ៕