ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយោធាអាមេរិក

(VOVWORLD) - តំណាងភាគីវៀតណាមបានប្រគល់ជូនភាគីអាមេរិកនូវអដ្ឋិធាតុមួយនាក់ ដែលត្រូវបានរកឃើញក្នុងដំណាក់កាលស្វែងរក ជីកគាស់លើកទី ១៣៩ ពោលគឺចាប់ពីថ្ងៃតី ៥ ខែ ឧសភា ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០) ។
ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយោធាអាមេរិក - ảnh 1 ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Daniel Kritenbrink (រូបថត៖qdnd.vn )

នារសៀលថ្ងៃតី ១៦ ខែកក្កដា ពិធី ធ្វើមាតុភូមិនិវត្តន៍សម្រាប់អដ្ឋិធាតុយោធាអាមេរិក ដែលបាត់ខ្លួនក្នុងសង្គ្រាមវៀតណាមបានប្រព្រឹត្តទៅនៅការិយាល័យ MIA សហរដ្ឋអាមេរិកប្រចាំនៅទីក្រុងហាណូយ។

នៅក្នុងពិធីនេះ តំណាងភាគីវៀតណាមបានប្រគល់ជូនភាគីអាមេរិកនូវអដ្ឋិធាតុមួយនាក់ ដែលត្រូវបានរកឃើញក្នុងដំណាក់កាលស្វែងរក ជីកគាស់លើកទី ១៣៩ ពោលគឺចាប់ពីថ្ងៃតី ៥ ខែ ឧសភា ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០) ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Daniel Kritenbrink បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាល និង ប្រជាជនវៀតណាម ជាមួយ MIA។ ទន្ទឹមនឹងនេះ លោកក៏បានសន្យាបន្តគាំទ្រវៀតណាមក្នុងការស្វែងរកនិងប្រមូលអដ្ឋិធាតុកងទ័ពវៀតណាមដែលបានបាត់ខ្លួន ពលីជីវិតក្នុងសង្គ្រាមនៅវៀតណាម ក៏ដូចជាជំនះពុះពារលើផលវិបាកនៃសង្គ្រាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ