ពិធីបើក “កម្មវិធីជួបប្រស្រ័យវប្បធម៌កីឡានិងទេសចរណ៍តំបន់ព្រំដែនវៀតណាម –ឡាវឆ្នាំ ២០១២”

ពិធីបើក “កម្មវិធីជួបប្រស្រ័យវប្បធម៌កីឡានិងទេសចរណ៍តំបន់ព្រំដែនវៀតណាម –ឡាវ
ឆ្នាំ ២០១២” នឹងត្រូវបានរៀបចំនៅខេត្ត Ha Tinh (ភាគកណ្ដាលវៀតណាម) នាថ្ងៃទី ១៨ សីហាខាងមុខ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅភាគខាំងជើង ភាគកណ្ដាលវៀតណាម។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Tinh និងជាប្រធានគណៈចាត់តាំងកម្មវិធី
នេះ លោក Nguyen Thien ឲ្យដឹងថា៖
“យើងខ្ញុំឃើញថា៖ នេះគឺជាការទទួលខុសត្រូវរបស់ខេត្តចំពោះមុខព្រឹត្តិការធំនិង ជា សកម្មភាពជាក់ស្តែងក្នុងឱកាសឆ្នាំមិត្តភាពវៀតណាម –ឡាវ ២០១២ និងរំលឹកខួប
អនុស្សារវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតនិងលើកទី ៣៥ ទិវាចុះហត្ថ
លេខាលើសន្ធិសញ្ញាសហប្រតិបត្តិការវៀតណាម–ឡាវ។ មកដល់ពេលវេលានេះ
បណ្ដាសកម្មភាពនិងខ្លឹមសារនៃកម្មវិធីនេះ ត្រូវបានអនុវត្តនិងសម្រេចតាមផែនការ”


ប្រតិកម្មទៅវិញ

ផ្សេងៗ