ពិធី​បើកកិច្ចប្រជុំកំពូល Blockchain វៀតណាមឆ្នាំ ២០២២​

(VOVWORLD) - នៅថ្ងៃទី ១៩ ខែតុលានៅទីក្រុងហាណូយ កិច្ចប្រជុំកំពូល Blockchain វៀតណាម (Vietnam Blockchain Summit) ឆ្នាំ២០២២ បានបើកជាផ្លូវការ។ កម្មវិធីនេះ ត្រូវបានសមាគមសេវាកម្មវិធី និងបច្ចេកវិទ្យាព័ត៌មានវៀតណាម (VINASA) និងសមាគម Blockchain វៀតណាម (Vietnam Blockchain Association) សម្របសម្រួលរៀបចំឡើង។ 
ពិធី​បើកកិច្ចប្រជុំកំពូល Blockchain វៀតណាមឆ្នាំ ២០២២​ - ảnh 1ពិធីបើកកិច្ចប្រជុំកំពូល Blockchain វៀតណាមឆ្នាំ ២០២២ (រូបថត៖ nhandan.vn)

ព្រឹត្តិការណ៍នេះបានទាក់ទាញគណៈប្រតិភូចំនួនជាង ១.០០០ នាក់ ជាមួយនឹងវាគ្មិនជាង ៥០នាក់ ដែលក្នុងនោះមានប្រតិភូអន្តរជាតិជិត ១៥០នាក់មកពីខឿនសេដ្ឋកិច្ចជាង ៣០ ដែលជាមហាអំណាចនៃបច្ចេកវិទ្យា blockchain ក្នុងតំបន់ និងពិភពលោក ដូចជា៖ UAE សិង្ហបុរី ម៉ាឡេស៊ី តៃវ៉ាន់ (ចិន) សហរដ្ឋអាមេរិក កូរ៉េខាងត្បូង។

កិច្ចប្រជុំកំពូល Blockchain វៀតណាមឆ្នាំ ២០២២ រួមមានសកម្មភាពជាច្រើនដូចជា៖ សន្និសីទ ការតាំងពិព័រណ៍វេទិកានិងដំណោះស្រាយ Blockchain និង networking។ វាគ្មិននឹងផ្តោតការពិភាក្សាស៊ីជម្រៅលើ៖ និន្នាការនៃការអភិវឌ្ឍន៍វេទិកា និងបច្ចេកវិទ្យា Blockchain; ការអភិវឌ្ឍន៍ធនធានមនុស្ស Blockchain សម្រាប់វៀតណាម;  អនុសាសន៍អំពីគោលការណ៍អភិក្រម  Blockchainជាដើម។

កិច្ចប្រជុំកំពូល Blockchain វៀតណាមនឹងក្លាយជាព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំ។ នៅឆ្នាំនេះ សន្និសីទដំបូងបង្អស់បានទាក់ទាញគណៈប្រតិភូ វាគ្មិន និងអ្នកជំនាញបច្ចេកវិទ្យា blockchain ឈានមុខគេនៅលើពិភពលោក និងវៀតណាម(Kyber Network, Gala Games, Sky Mavis, DFG, FTX, Binance, BNB Chain, Chainalysis, OKC, AAX…)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ