ពិធីបើកពិព័រណ៍ OCOP Quang Ninh - រដូវក្តៅឆ្នាំ ២០២០

(VOVWORLD) - នាយប់ថ្ងៃទី ១៥ ខែឧសភា នៅខេត្ត Quang Ninh បានបើកពិព័រណ៍ OCOP Quang Ninh - រដូវក្តៅឆ្នាំ ២០២០ ដោយមានប្រធានបទ “ ពាណិជ្ជសញ្ញា OCOP Quang Ninh  - សូមស្វាគមន៍រដូវទេសចរណ៍ Ha Long ឆ្នាំ២០២០” ។
ពិធីបើកពិព័រណ៍ OCOP Quang Ninh - រដូវក្តៅឆ្នាំ ២០២០    - ảnh 1 ពិធីបើកពិព័រណ៍ OCOP Quang Ninh - រដូវក្តៅឆ្នាំ ២០២០   

ពិព័រណ៍នេះមានស្តង់ប្រមាណ ៣៥០ ស្តង់មកពីខេត្ត - ក្រុងជិត ២០ ដែលបានចូលរួម រួមមានការស្តង់តាំងបង្ហាញផលិតផល ការណែនាំនិងលក់ ផលិតផល OCOP របស់ខេត្ត Quang Ninh  ព្រមទាំងផលិតផលប្រចាំតំបន់របស់ខេត្ត / ក្រុងនានាជាដើមផងដែរ។

ពិព័រណ៍ OCOP  Quang Ninh - រដូវក្តៅឆ្នាំ ២០២០ គឺជាសកម្មភាពជំរុញពាណិជ្ជកម្មក្នុងព្រឹត្តិការណ៍វប្បធម៌ - កីឡា - ទេសចរណ៍ ដើម្បីជំរុញតម្រូវការទេសចរណ៍នៅខេត្ត Quang Ninh ឆ្នាំ២០២០។ នេះក៏ជាសកម្មភាពដើម្បីជួយដោះស្រាយការលំបាកនិងជួយគាំទ្រដល់អង្គភាពអាជីវកម្មនិងអង្គការសេដ្ឋកិច្ចនានា ព្រមទាំងជំរុញផលិតកម្មអាជីវកម្មនិងការប្រើប្រាស់ផលិតផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ