ពិធីបើកមហោស្រព“ ទីក្រុងហូជីមិញ - ការអភិវឌ្ឍន៍និងសមាហរណកម្ម”

(VOVWORLD) -ទីក្រុងមានបំណងចង់បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនទីក្រុងហូជីមិញ ជាមួយសហគមន៍ជនបរទេស ដែលកំពុងរស់នៅ ធ្វើការ សិក្សារៀនសូត្រនៅទីក្រុងហូជីមិញ។ មហោស្រពនឹងប្រព្រឹត្តិទៅដល់ថ្ងៃទី ១ ខែធ្នូផងដែរ។
ពិធីបើកមហោស្រព“ ទីក្រុងហូជីមិញ - ការអភិវឌ្ឍន៍និងសមាហរណកម្ម” - ảnh 1ពិធីបើកមហោស្រព“ ទីក្រុងហូជីមិញ - ការអភិវឌ្ឍន៍និងសមាហរណកម្ម”(រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)  

ពិធីបើកមហោស្រព“ ទីក្រុងហូជីមិញ - ការអភិវឌ្ឍន៍និងសមាហរណកម្ម”បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ២៩ ខែវិច្ឆិកា សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់បណ្ដាប្រទេសធ្វើការផ្សព្វផ្សាយលក្ខណៈវិសេសវិសាលអំពីវប្បធម៌របស់ខ្លួនទៅកាន់ប្រជាជនទីក្រុងហូជីមិញ។ ទន្ទឹមនឹងនេះ ឧទ្ទេសនាមដល់សហគមន៍អន្តរជាតិអំពីអត្តសញ្ញាណវប្បធម៌ជាតិវៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែក។

តាមរយៈមហោស្រពនេះ ទីក្រុងមានបំណងចង់បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនទីក្រុងហូជីមិញ ជាមួយសហគមន៍ជនបរទេស ដែលកំពុងរស់នៅ ធ្វើការ សិក្សារៀនសូត្រនៅទីក្រុងហូជីមិញ។ មហោស្រពនឹងប្រព្រឹត្តិទៅដល់ថ្ងៃទី ១ ខែធ្នូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ