ពិធីបើកសម័យប្រជុំជាន់ខ្ពស់នៃមហាសន្និបាត អ.ស.ប. លើកទី ៦៩ បានប្រារព្ធឡើង
|
ពិធីបើកសម័យប្រជុំជាន់ខ្ពស់នៃមហាសន្និបាត អ.ស.ប. លើកទី ៦៩ បានប្រារព្ធឡើង (Image: VNA) |
(VOVworld) – ពិធីបើកសម័យប្រជុំជាន់ខ្ពស់នៃមហាសន្និបាត អ.ស.ប. លើកទី ៦៩ បានប្រារព្ធឡើងនៅទីក្រុង New York (អាមេរិក)។ អគ្គលេខាធិការ អ.ស.ប. លោក
Ban Ki-moon ប្រធានមហាសន្និបាតរបស់ អ.ស.ប. លើកទី ៦៩ លោក Sam Kahamba
Kutesa រួមជាមួយប្រធានាធិបតី នាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីនៃប្រទេសចំនួន ១៩៣ បានចូលរួមពិធីលើកនេះ។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាម
លោក Pham Binh Minh បានចូលរួមសម័យប្រជុំលើកនេះ។ ថ្លែងមតិក្នុង ពិធីបើក
អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon បានលើកឡើងពីសកម្មភាព ក្នុង
រយៈពេល ១ ឆ្នាំកន្លងមកនៃមហាសន្និបាត អ.ស.ប. នីតិកាលទី ៦៨។ លោក
Ban Ki-Moon បានវាយតំលៃថា៖
“ឆ្នាំទៅមិញគឺជារយៈពេលដ៏អាក្រក់ចំពោះគោលការណ៍រនៃរដ្ឋធម្មនុញ្ញរបស់
អ.ស.ប.។ សិទ្ធិមនុស្សនិងច្បាប់កំពុងត្រូវបានរំលោភដោយពីបណ្ដាការវាយ
ប្រហារដោយគ្រប់បែកដល់ការសម្លាប់ចំណាប់ខ្មាំង គ្រោះអត់ឃ្លាន ការវាយ
ប្រហារទៅលើមន្ទីពេទ្យនិងក្រុមរថយន្តជួយសង្គ្រោះមនុស្សធម៌របស់អ.ស.ប.
ផងដែរ។”
អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon បានវាយតំលៃថែមទៀតថា៖ ក្នុង
ឆ្នាំទៅ មិញ បណ្ដារឿងហេតុរំលោភដ៏ធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិ
ដែលបាន កើតមានឡើងនៅប្រទេសជាច្រើនលើសកលលោកមិនទាន់បានដោះ
ស្រាយនៅឡើយ។ តាម លោក Ban Ki-Moon ថា៖ នាបច្ចុប្បន្ន សហគមន៍អន្តរជាតិ
ត្រូវឯកភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្ដាក្រុមជ្រុលនិយមដែលកំពុងគំរាមកំហែង
ដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ។ លោក Ban Ki-Moon ក៏បានព្រមានអំពីការ
វិលត្រឡប់មកវិញរបស់ “សង្គ្រាមត្រជាក់” ទៀតផង៕