ពិធីបូកសរុបនិងប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី១១ឆ្នាំ២០១៦នឹងប្រព្រឹត្តទៅនាថ្ងៃទី២១មិថុនា
(VOVWORLD) -ពិធីបូកសរុបនិងប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី១១ឆ្នាំ២០១៦នឹងបាន ប្រព្រឹត្តទៅនាយប់ថ្ងៃទី២១មិថុនានៃទីក្រុងហាណូយ ចំទៅនឹងឱកាសរំលឹកខួបលើក ទី៩២នៃទិវាសារព័ត៌មានបដិវត្ត ន៍វៀតណាម។
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថតៈ VOV) |
ក្រុមប្រឹក្សាមេប្រយោគជ្រើសរើស បានវណ្ណកម្មចំនួន៩៥ដើម្បីប្រគល់ពានរង្វាន់ ដែលក្នុងនោះរង្វាន់លេខ A មាន៧ លេខ B មាន២៤ លេខ C មាន៣៩និងរង្វាន់លើកទឹកចិត្តមានចំនួន២៥។ នេះជា ព័ត៌មានបានប្រកាសនៅក្នុងសន្និសីទការសែត ស្តីពីពានរង្វាន់សារព័ត៌មានជាតិ លើកទី២ឆ្នាំ២០១៦ នាថ្ងៃទី១៤មិថុនានៅទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិក្នុង សន្និសីទកាសែតនេះលោក Ho Quang Loi អនុប្រធានអចិន្ត្រៃយ៍សមាគមអ្នក កាសែតវៀតណាមបានឲ្យដឹងថា៖
“គុណភាពនៃពានរង្វាន់សារព័ត៌មានជាតិឆ្នាំនេះ ត្រូវបានលើកកំពស់សំដៅ ឆ្ពោះទៅភាពជំនាញ រួមចំណែកលើកកំពស់តួនាទីនិងពាណិជ្ជសញ្ញានៃពានរង្វាន់ ជាតិមួយ។ វណ្ណកម្មទទួលពានរង្វាន់លើកនេះសុទ្ធតែជាវណ្ណកម្មឆ្នើមដែលបញ្ជាក់ ពីការទទួលខុសត្រូវខ្ពស់និងការច្នៃប្រឌិតរបស់អ្នកនិពន្ធនីមួយៗនិងក្រុមអ្នកនិពន្ធ ផងដែរ”៕