ពិធិបង្ហូតទង់ជាតិរំលឹកខួបលើកទី៥០នៃទិវាបង្កើតសហគមន៍អាស៊ាន

(VOVWORLD) -នៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី៨សីហានៅទីក្រុងហាណូយ វៀតណាម ពិធី បង្ហូតទង់ជាតិអាស៊ានបានប្រព្រឹត្តទៅយ៉ាងឧឡារិត សំដៅលើកកំពស់និងពង្រីក តួនាទីនិងរូបភាពរបស់អាស៊ានក្នុងជីវភាពរស់នៅសហគមរួម។
ពិធិបង្ហូតទង់ជាតិរំលឹកខួបលើកទី៥០នៃទិវាបង្កើតសហគមន៍អាស៊ាន - ảnh 1

ទិដ្ឋភាពនៃពិធិបង្ហូតទង់ជាតិរំលឹកខួបលើកទី៥០នៃទិវាបង្កើតសហគមន៍អាស៊ាន

ថ្លែងមតិក្នុងពិធី អនុ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានសង្កត់ធ្ងន់ទៅលើការចាប់បដិសន្ធិរបស់សហគមន៍អាស៊ានឆ្នាំ២០១៥ ដែលជាការគូសសញ្ញានូវប្រវត្តិសាស្ត្រនៃដំណើរ ការតភ្ជាប់អាស៊ាន។ លោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖

        “កិច្ចសហប្រតិបត្តិការអាស៊ាន ជាអាទិភាពចម្បងនៃគោលនយោបាយកិច្ចការ បរទេសរបស់វៀតណាម។ ចាប់ពីការចូលរួមជាសមាជិកកាលពីឆ្នាំ១៩៩៥មក វៀត ណាមមានមោទនៈភាពដែលជាសមាជិកម្ចាស់ការ រួមចំណែកសកម្មទៅក្នុងដំណើរការ សហប្រតិបត្តិការនិងកសាងសហគមន៍អាស៊ាន។ ក្នុងដំណើរការនោះ វៀតណាម បានបង្កើនសាមគ្គី ការឯកភាព ចូលរួមការកំណត់ទិសដៅសម្រាប់អភិវឌ្ឍន៍សមាគម ន៍និងដើរឈានមុខលើវិស័យសហប្រតិបត្តិការមួយចំនួន”។

        ស្តីពីទិសដៅនាពេលអនាគតរបស់អាស៊ាននាពេលខាងមុខ លោកអនុរដ្ឋមន្ត្រី ការបរទេសវៀតណាមបានចាត់ទុកថា ទស្សនៈវិស័យអាស៊ាន២០២៥គឺអះអាងការ ប្តេជ្ញា របស់ប្រទេសអាស៊ានក្នុងការពង្រឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវបណ្តាការ តភ្ជាប់អាស៊ាន កសាងសហគមន៍មួយប្រតិបត្តិតាមច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ