ពិធីបង្ហូត​ទង់ជាតិស៊ុយអែតនៅទីស្នាក់ការអង្គការ​ណាតូ​

(VOVWORLD) - នាថ្ងៃទី ១១ ខែមីនា ជាលើកដំបូងដែលទង់ជាតិរបស់ស៊ុយអែតត្រូវបានបង្ហូតឡើងនៅទីស្នាក់ការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដែលគូសសញ្ញាសមាជិកភាពរបស់ប្រទេសអឺរ៉ុបខាងជើងនេះ នៅក្នុងសម្ព័ន្ធភាពយោធាដ៏ធំបំផុតនៅលើពិភពលោក។

នៅក្នុងពិធីនេះ ទង់ជាតិស៊ុយអែតត្រូវបានបង្ហូតឡើងជាមួយទង់ជាតិនៃប្រទេសសម្ព័ន្ធមិត្តចំនួន ៣១ ផ្សេងទៀត។ ពិធីបង្ហូតទង់ជាតិក៏បានប្រព្រឹត្តទៅក្នុងពេលដំណាលគ្នានៅបញ្ជាការដ្ឋានសម្ព័ន្ធមិត្ត (SHAPE) នៅទីក្រុងម៉ុន (បែលហ្ស៊ិក) និងបញ្ជាការសម្ព័ន្ធមិត្តនៅ ទីក្រុង Norfolk រដ្ឋ Virginia (សហរដ្ឋអាមេរិក)។

ពិធីបង្ហូត​ទង់ជាតិស៊ុយអែតនៅទីស្នាក់ការអង្គការ​ណាតូ​ - ảnh 1ពិធីបង្ហូតទង់ជាតិស៊ុយអែត នៅទីស្នាក់ការណាតូ។ រូបថត៖ nato.int

ថ្លែងមតិនៅក្នុងពិធីនេះ អគ្គលេខាធិការណាតូ លោក Jens Stoltenberg បានស្វាគមន៍ចំពោះនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson ដែលមកចូលរួមព្រឹត្តិការណ៍នេះ ព្រមទាំងសង្កត់ធ្ងន់ថា ប្រទេសស៊ុយអែតទទួលបានឋានៈសក្តិសមនៅក្នុងប្លុកនេះ។ យោងតាមអគ្គលេខាធិការលោក Stoltenberg ការចូលរួមរបស់ស៊ុយអែតទៅជាសមាជិកអង្គការណាតូ ជាថ្មីម្តងទៀតបានបង្ហាញថា ក្លោងទ្វារនៃសម្ព័ន្ធភាពយោធានេះនៅតែបើកទូលាយ។

ជាមួយនឹងការចូលរួមអង្គការណាតូរបស់ស៊ុយអែតជាផ្លូវការ  បន្ទាប់ពីប្រទេសហ្វាំងឡង់នោះ ប្រទេសទាំងអស់ដែលមានទីតាំងជាប់សមុទ្រ Baltic លើកលែងតែសហព័ន្ធរុស្ស៊ី សុទ្ធតែបានក្លាយជាសមាជិកនៃសម្ព័ន្ធភាពយោធានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ