ពិធីបង្ហូតទង់និងរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាវៀតណាមចូលរួមអាស៊ាន

ពិធីបង្ហូតទង់និងរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាវៀតណាមចូលរួមអាស៊ាន - ảnh 1
(រូបថត៖កាសែត Tuoitre)

(VOVworld) - ថ្លែងមតិនៅពិធីបង្ហូតទង់និងរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវា
វៀតណាមចូលរួមអាស៊ាន (ថ្ងៃទី២៨ កក្កដា) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩
សីហា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម លោក Le Hoang Quan ប្រធាន
គណៈកម្មាធិការប្រជាជនទីក្រុងបានសង្កត់ធ្ងន់ថា​ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ
អាស៊ានជានិច្ចកាលជាអាទិភាពចម្បងរបស់វៀតណាមក្នុងគោលនយោបាយកិច្ច
ការបរទេសនិងដំណើរការសមាហរណកម្មអន្តរជាតិ។ដោយមានតួនាទីជានគរ
ពិសេស មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌នៃទូទាំងប្រទេស ទីក្រុងហូជីមិញ បាន
អនុវត្តប្រកបដោយប្រសិទ្ធិភាពនូវសកម្មភាពតភ្ជាប់ សហប្រតិបតិ្តការជាមួយ
ប្រទេសអាស៊ាននានា។គិតមកដល់ពេលនេះ ទីក្រុងហូជីមិញបានបង្កើតទំនាក់
ទំនងចងមេត្រីភាពជាមួយតំបន់ចំនួន៦នៃប្រទេសអាស៊ានចំនួន៦។ទីក្រុងនា
បច្ចុប្បន្នមានគំរោងការណ៍វិនិយោគជាងមួយពាន់របស់ក្រុមហ៊ុននៃប្រទេស
អាស៊ាននានាដោយមានទុនសរុបចំនួន១៥ពាន់លានដុល្លាអាមេរិក។

តាងនាមអគ្គកុងស៊ុលនៃប្រទេសនានាក្នុងប្លុកអាស៊ាន លោក Sofia Akmalabd
Karim អគ្គ កុងស៊ុលម៉ាឡេស៊ីប្រចាំនៅទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា ការ
កសាងសហគមន៍អាស៊ាន ជាភារកិច្ចធំមួយដែលទាមទារឲ្យការស្រុះចិត្ត
គំនិតនិងគាំទ្រពីប្រជាជនគ្រប់ស្រទាប់នៃ ប្រទេសជាសមាជិកទាំងឡាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ