ពិធីបញ្ចុះអិដ្ឋធាតុយុទ្ធជនស្ម័គ្រចិត្តវៀតណាមដែលពលីកម្មនៅកម្ពុជា

ពិធីបញ្ចុះអិដ្ឋធាតុយុទ្ធជនស្ម័គ្រចិត្តវៀតណាមដែលពលីកម្មនៅកម្ពុជា - ảnh 1
ពិធីបញ្ចុះអិដ្ឋធាតុយុទ្ធជនស្ម័គ្រចិត្តវៀតណាមដែលពលីកម្មនៅកម្ពុជា (VOV)


        Vovworld-នាព្រឹកថ្ងៃទី២៨ឧសភា គណៈកម្មាធិការបក្សក្រុមប្រឹក្សាប្រជាជន
​គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dac Lac បានសហការរៀបចំ
​ពិធីបញ្ចុះអិដ្ឋធាតុយុទ្ធជនស្ម័គ្រចិត្តអ្នកជំនាញការវៀតណាមចំនួន១៣នាក់ដែល
​បំពេញភារកិច្ចអន្តរជាតិពលីកម្មនៅសមរភូមិកម្ពុជា។ លោកស្រី Mai Hoan Nie
Kdam អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dac Lac បានឲ្យដឹងថា៖ ក្រោយ
រយៈពេលជាង​៧ខែនារដូវប្រាំង២០១៤-២០១៥​កម្មាភិបាលយុទ្ធជនក្រុម​K51 បាន
ជីកគាស់​ធ្វើមាតុភូមិនិវត្តអិដ្ឋធាតុយុទ្ធជនពលីអ្នកជំនាញការកងទ័ពស្ម័គ្រចិត្តវៀត
ណាម​ចំនួន១៣នាក់ដែលពលីកម្មនៅសមរភូមិខេត្តមណ្ឌលគិរី(កម្ពុជា)។ ការរុក
រក​និងធ្វើមាតុភូមិនិវត្តយុទ្ធជនពលីមកទឹកដីស្រុកកំណើតជារបៀបរំលឹកគុណ
បណ្ដាវីរយុទ្ធជនពលីដែលបានពលីដើម្បីឧត្តមគតិដ៏ខ្ពង់ខ្ពស់។ ការរុករកបញ្ចុះ
​​អិដ្ឋធាតុយុទ្ធជនពលីបានឆ្លើយតបនឹងបំណងប្រាថ្នាមនោសញ្ចេតនាដ៏ធំធេង
​របស់គ្រួសារយុទ្ធជនពលីនិយាយដោយឡែកនិងរបស់ប្រជាជនវៀតណាម
និយាយ​រួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ