ពិធីបុណ្យ Thanh Tuyen ឆ្នាំ២០១៧បាន បើកយ៉ាងមហោឡារិកនៅខេត្ត Tuyen Quang

(VOVWORLD) -ពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០១៧បានបើកយ៉ាងមហោឡារិកនាយប់ថ្ងៃទី៣០ កញ្ញា នៅទីលាន Nguyen Tat Thanh ទីក្រុង Tuyen Quang នៅខេត្ត Tuyen Quang។ 
ពិធីបុណ្យ Thanh Tuyen ឆ្នាំ២០១៧បាន បើកយ៉ាងមហោឡារិកនៅខេត្ត Tuyen Quang - ảnh 1ទិដ្ឋភាពនៃពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០១៧ 

អញ្ជើញចូលរួមក្នុងពិធីមានវត្តមានអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh តំណាងថា្នក់ដឹកនាំក្រសួងស្ថាប័នមជ្ឈឹម តំណាងអន្តរ ជាតិ រួមទាំងប្រជាជននិងភ្ញៀវទេសចរមកពីគ្រប់ទិសទីផងដែរ។ ចំណុចលេចធ្លោនៃពីធីបុណ្យ Thanh Tuyen ឆ្នាំ២០១៧គឺកម្មវិធី “រាត្រីបុណ្យ Thanh Tuyen” ដោយមានការតាំង បង្ហាញរូបចង្កៀងគោមជាង ៦០គ្រឿងដ៏ស្អាតអស្ចារ្យគួរឲ្យទាក់ទាញ។ អញ្ជើញថ្លែង មតិក្នុងពិធី បើក អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ ចំពោះគោលគំនិតរៀបចំពិធីបុណ្យ Thanh Tuyen ជាពិធីបុណ្យសំពះព្រះខែពោរ ពេញទៅដោយអត្តសញ្ញាណវប្បធម៌វិសេសវិសាលដោយ ឡែករបស់ខេត្ត Tuyen Quang។ លោកស្រីអញ្ជើញថ្លែងដូច្នេះថា៖    

“ដើម្បីពង្រីកនូវអត្ថន័យនិងប្រសិទ្ធភាពនៃព្រឹត្តិការណ៍នេះ នាពេលខាងមុខ ខ្ញុំស្នើ ឲ្យបក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Tuyen Quang បន្ត ផ្តោតការយកចិត្តទុក ដាក់លើការងារអប់រំសតិអារម្មណ៍នយោបាយអំពីប្រពៃណីប្រវត្តិសាស្ត្ររបស់ស្រុក ខ្លួន ប្រមូលផ្តុំគ្របប្រភពកម្លាំង ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេស ពង្រឹងធា នាសន្តិសុខការពារជាតិ កសាងប្រព័ន្ធនយោបាយរឹងមាំ។ ទន្ទឹមជាមួយគ្នានោះ គប្បីផ្តោតសំ ខាន់លើការពង្រឹងនិងពង្រីកនូវតម្លៃវប្បធម៌របស់ជនជាតិខ្លួន បំពេញល្អ ការងារធានាសន្តិសុខសង្គម ថែទាំជនក្រីក្រនៅតំបន់ឆ្ងាយដាច់ស្រ យាល់និងជន ជាតិភាគតិចផងដែរ”។

        ក្នុងឱកាសនេះដែរ លោកស្រី Dang Thi Ngoc Thinh បានជូនអំណោយជា ប្រាក់ចំនួន៣០០លានដុងនិងកង១០០គ្រឿងចំពោះក្រុមកុមារដែលមានស្ថានភាព លំបាកប៉ុន្តែសង្វែករៀនសូត្រពូកេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ