ពិធីបុណ្យកាហ្វេខេត្ត Son La រួមចំណែកលើកតម្កើងកាហ្វេវៀតណាម

(VOVWORLD) - ពិធីបុណ្យកាហ្វេខេត្ត Son La លើកទីមួយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែតុលា ក្រោមប្រធានបទ "Arabica, កាហ្វេ Son La - រសជាតិនៃតំបន់ព្រៃភ្នំភាគពាយ័ព្យ"។ 
ពិធីបុណ្យកាហ្វេខេត្ត Son La រួមចំណែកលើកតម្កើងកាហ្វេវៀតណាម - ảnh 1ពិធីបុណ្យនេះនឹងជាឱកាសដើម្បីផ្សព្វផ្សាយ និងឧទ្ទេសនាមផលិតផលកាហ្វេ Son La ដល់មិត្តភក្តិក្នុងស្រុក និងអន្តរជាតិ។ រូបថត៖ VOV

ពិធីបុណ្យនេះនឹងប្រព្រឹត្តិទៅសកម្មភាពរួមមាន៖ រាត្រីហ្គាឡាកាហ្វេនៅទីក្រុង Son La; ការប្រកួតប្រជែងរបស់កសិករនៅឃុំ Chieng Co ទីក្រុង Son La; ពិធីសម្ពោធគម្រោងវិនិយោគក្នុងវិស័យកាហ្វេនិងខ្សែសង្វាក់ផលិតកម្មតែ Cascara នៅឃុំ Muong Bon ស្រុក Mai Son; សន្និសីទស្តីពីការតភ្ជាប់ពាណិជ្ជកម្មផលិតផលកាហ្វេ។ លោក Vuong Van Hai ប្រធានសមាគមកាហ្វេខេត្ត Son La មានប្រសាសន៍ថា៖

Son La គឺជាខេត្តផលិតកាហ្វេដ៏សំខាន់មួយនៃប្រទេសជាតិទាំងមូល។ ជាពិសេស Son La កំពុងផ្តោតលើការអភិវឌ្ឍន៍កាហ្វេពិសេស កាហ្វេមានគុណភាពខ្ពស់ និងកាហ្វេដែលមានលិខិតបញ្ជាក់គុណភាព។ ឆ្នាំនេះ ខេត្ត Son La បានរៀបចំពិធីបុណ្យកាហ្វេជាលើកដំបូង សំដៅលើកដម្កើងអ្នកផលិតកាហ្វេ និងអាជីវកម្មផលិតកាហ្វេ; ហើយជាឱកាសដើម្បីផ្សព្វផ្សាយដល់មិត្តភ័ក្តិក្នុងស្រុកនិងអន្តរជាតិឲ្យយល់ដឹងអំពីកាហ្វេ Son La ក៏ដូចជាវប្បធម៌និងប្រជាជន Son La ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ