ពិធីបុណ្យជាតិសាធារណរដ្ឋហុងគ្រីសបានប្រារព្ធយ៉ាងឱឡារិកនៅទីក្រុងហូជីមិញ
(VOVworld)-នាយប់ថ្ងៃទី១៦មិនា ស្ថានកុងស៊ុលសាធារណរដ្ឋហុងគ្រីសប្រចាំទីក្រុង
ហូជំមិញ (ភាគខាងត្បូងវៀតណាម) បានរៀបចំពិធីរំលឹកបុណ្យជាតិហុងគ្រីសថ្ងៃទី
១៣មិនា។ អញ្ជើញថ្លែងមតិក្នុងពិធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជន
ទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា ទីក្រុងហូជិមិញនិងទីក្រុង Budapet របស់ហុង
គ្រីសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតទំនាក់ទំនងមិត្តភាពសហប្រតិបត្តិ
ការកាលពីឆ្នាំ២០១៥ហើយបច្ចុប្បន្នកំពុងខិតខំប្រឹងប្រែងជម្រុញរាល់សកម្មភាព
សហប្រតិបត្តិការជាក់ស្តែងរវាងទីក្រុងទាំងពីរលើវិស័យសុខាភិបាល តូរ្យតន្ត្រីបុរាណ
ជាដើម រួមចំណែកទៅក្នុងការកសាងទំនាក់ទំនងមិត្តភាពយ៉ាងល្អប្រសើររវាង
វៀតណាមជាមួយហុងគ្រីស។
រីឯខ្លួនវិញ លោក Baloghdi Tibor អគ្គកុងស៊ុលសាធារណរដ្ឋហុងគ្រីសប្រចាំទី
ក្រុងហូជីមិញបានអះអាងថា សហគ្រាសនានារបស់ហុងគ្រីសមានបំណងសហប្រ
តិបត្តិការជាមួយដៃគូនានារបស់ទីក្រុង ដោយផ្តោតសំខាន់លើវិស័យគ្រប់គ្រងប្រភព
ទឹក ថែទាំសុខភាព កសិកម្ម សុវត្ថិភាពម្ហូបអាហារ និងបណ្តាគំរោងការកសាងទីក្រុង
ឆ្លាតដែលសមស្របនឹងផែនការអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញផងដែរ៕