ពិធីបុណ្យផ្កា Ban ២០១៦បានបើកជាផ្លូវការនៅខេត្ត Dien Bien
|
ពិធីបុណ្យផ្កា Ban ២០១៦បានបើកជាផ្លូវការនៅខេត្ត Dien Bien |
(VOVworld)-នាយប់ថ្ងៃទី១៣មិនានៅទីធ្លា៧ឧសភាខេត្តDien Bienបានបើកពិធីបុណ្យ
ផ្កា Ban ឆ្នាំ២០១៦ និងប្រកាសផែនការមេស្តីពីការអភិវឌ្ឍន៍មណ្ឌលទេចរណ៍ជាតិ Dien
Bien Phu- Pa Khoang ។ ពីធីបុណ្យផ្កា Ban ឆ្នាំនេះបានចាប់ផ្តើមដោយ កម្មវិធីសិល្បៈ
ពិសេស និងបញ្ចប់ដោយការបាញ់កាំជ្រូចផ្កា។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan
Phuc បានសង្កត់ធ្ងន់ទៅលើផែនការមេស្តីពីការអភិវឌ្ឍន៍មណ្ឌលទេសចរ ណ៍ជាតិ Dien
Bien Phu –Pa Khoang ដល់ឆ្នាំ២០២០ និងទស្សនវិស័យដល់ឆ្នាំ ២០៣០ហើយចាត់ទុក នេះជាទិសដៅសំខាន់សម្រាប់ខេត្ត Dien Bien អភិវឌ្ឍន៍ វិស័យទេសចរណ៍នាពេល
ខាងមុខ។
“ខ្ញុំស្នើរឲ្យខេត្ត Dien Bien ត្រូវសកម្មអនុវត្តជាក់ស្តែងនូវខ្លឹមសារដែលបានចែង ក្នុង
ផែនការមេនេះ និងរួមសហការជាមួយក្រសួងស្ថាប័ននានាពង្រីកនូវប្រភព កម្លាំង
ពលំសង្គមដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ និងធានាឲ្យបានបទដ្ឋាននៃ មណ្ឌល
ទេសចរណ៍ជាតិ ។ទន្ទឹមជាមួយគ្នានោះ រួមចំណែកបង្កើតពាណិជ្ជសញ្ញា ទេស
ចរណ៍ផ្សាភ្ជាប់ជាមួយការអប់រំប្រពៃណីស្នេហាជាតិ វីរៈជនបដិវត្តន៍ និងមោទន ភាពជាតិនៅក្នុងជនជាតិវៀតណាមគ្រប់ជំនាន់”។
ពិធីបុណ្យផ្កា Ban ឆ្នាំ២០១៦ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥មិនា៕