ពិធីបុណ្យម្ហូបអាហារអន្តរជាតិឆ្នាំ២០១៩ដ៏គួរឱ្យចាប់អារម្មណ៍ នៅខេត្ត Nghe An
(VOVWORLD) - ពិធីបុណ្យវប្បធម៌ម្ហូបអាហារ-ទេចរណ៍អន្តរជាតិ Nghe An ឆ្នាំ ២០១៩ បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៧ ខែកក្កដាដល់ថ្ងៃទី ២០ ខែកក្កដាប្រកបដោយជោគជ័យ ដោយមានការចូលរួមពីស្តង់ទំនិញចំនួន ១០០ ស្តង់ របស់សហគ្រាសអង្គការ និងបុគ្គលមកពីខេត្តក្រុងទាំង២៣ រួមទាំងមានស្តង់មួយចំនួនទៀតមកពីប្រទេសឡាវ ថៃ ជប៉ុន កូរ៉េខាងត្បូងនិងរុស្ស៊ី។
ទិដ្ឋភាពនៃពិធីបុណ្យម្ហូបអាហារអន្តរជាតិឆ្នាំ២០១៩ដ៏គួរឱ្យចាប់អារម្មណ៍នៅខេត្ត Nghe An |
ក្រោយអស់រយៈពេល ៤ ថ្ងៃ ពិធីបុណ្យនេះបានទាក់ទាញភ្ញៀវទស្សនាជិត ៣០,០០០ នាក់មកទស្សនាផងដែរ។ គួរបញ្ជាក់ថាស្តង់ទំនិញទាំងនេះសុទ្ធតែពោរពេញទៅដោយលក្ខណៈអត្តសញ្ញាណវប្បធម៌ប្រចាំតំបន់ជាច្រើន នៅក្នុងស្រុកនិងអន្តរជាតិ។ ទន្ទឹមនឹងនេះមានសិប្បករ ចុងភៅពូកែ អ្នកជំនាញខាងធ្វើម្ហូដ៏បល្បីៗជាច្រើនកុះករក៏បានចូលរួមក្នុងពិធីបុណ្យនេះផងដែរ៕