ពិធីបុណ្យអំណោយទេសចរណ៍ហាណូយ៖ បង្កើនបទពិសោធន៍គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ

(VOVWORLD) - ពិធីបុណ្យអំណោយទេសចរណ៍ហាណូយឆ្នាំ ២០២៤ ក្រោមប្រធានបទ “ហាណូយ មកដើម្បីស្រឡាញ់ - អំណោយហាណូយ” បានបើកកាលពីយប់ថ្ងៃទី ២៣ ខែសីហា នៅតំបន់វិថីដើរថ្មើជើង Tran Nhan Tong (ខ័ណ្ឌ Hai Ba Trung ទីក្រុង ហាណូយ)។

 
ពិធីបុណ្យអំណោយទេសចរណ៍ហាណូយ៖ បង្កើនបទពិសោធន៍គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ - ảnh 1ពិធីបុណ្យគឺជាសកម្មភាពជំរុញទេសចរណ៍ប្រចាំឆ្នាំ ផ្សព្វផ្សាយរូបភាពទេសចរណ៍រដ្ឋធានីជាគោលដៅ “សុវត្ថិភាព - មិត្តភាព - គុណភាព - ទាក់ទាញ”។ (រូបថត៖ TTXVN)
ពិធីបុណ្យគឺជាសកម្មភាពជំរុញទេសចរណ៍ប្រចាំឆ្នាំ ផ្សព្វផ្សាយរូបភាពទេសចរណ៍រដ្ឋធានីជាគោលដៅ “សុវត្ថិភាព - មិត្តភាព - គុណភាព - ទាក់ទាញ” ដើម្បី ទាក់ទាញភ្ញៀវទេសចរមកទីក្រុងហាណូយ ក្នុងឱកាសទិវាបុណ្យជាតិ ទី២ កញ្ញា និង ឱកាសរំលឹកខួបលើកទី ៧០ ទិវារំដោះរដ្ឋធានី (។ ១០ តុលា ១៩៥៤ - ១០ តុលា ២០២៤)។ ពិធីបុណ្យបានឧទ្ទេសនាម និងផ្សព្វផ្សាយផលិតផលអំណោយទេស ចរណ៍វៀតណាមដល់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ; ទន្ទឹមនឹងនោះ សំដៅ អភិរក្ស លើកតម្កើង តម្លៃដ៏វិសេសវិសាលនៃបេតិកភណ្ឌវប្បធម៌ និងរបរសិប្បកម្ម ប្រពៃណី ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍។ ពីនោះ បង្កើនបទពិសោធន៍ របស់ភ្ញៀវទេសចរនៅទីក្រុងហាណូយ។
តាមរយៈ “អំណោយ” ដ៏សម្បូរបែប ពិធីបុណ្យឆ្នាំនេះមានបំណងលើកតម្កើង គុណតម្លៃភោជនាហារហាណូយ រួមចំណែកអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ ភោជនាហារប្រជាប្រិយ; លើកតម្កើងសិប្បករប្រជាប្រិយ; ប្រមូលនិងអភិរក្ស រូបមន្តកែច្នៃម្ហូបបុរាណនិងទំនើប; ថែរក្សា និងពង្រីករតនសម្បត្តិភោជនាហារដ៏ វិសេសវិសាលរបស់ហាណូយ និងវៀតណាម។ ទន្ទឹមនឹងនោះ តាមរយៈវប្បធម៌ ភោជនាហារ ដើម្បីទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោក មកកាន់រដ្ឋធានី។ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យ (២៣-២៥ សីហា) មានសកម្មភាពជាច្រើនត្រូវបានរៀបចំឡើង។ លេចធ្លោគឺការឧទ្ទេសនាម តាំងពិពណ៌ និងផ្សព្វផ្សាយ ដូចជា៖ កន្លែងដាក់តាំងផលិតផលអំណោយម្ហូបអាហារតាមដងផ្លូវហាណូយទាំង ៣៦; កន្លែង ដាក់តាំងផលិតផលសិប្បកម្មវិចិត្រសិល្បៈ ការលែងហ្គេមបច្ចេកវិទ្យាអន្តរកម្ម ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ